គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានរៀបចំពិធីប្រគល់-ទទួលថវិកា និងសម្ភារៈគាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ បន្ទាប់ពីចំណាប់អារម្មណ៍របស់តំណាងសប្បុរសជន រួចមកលោកបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះ អ្នកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ផងដែរ។ ក្នុងនាមសម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត […]