ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដល់អ្នកសារព័ត៌មានចំនួន៩១នាក់ ដែលក្នុង១នាក់ទទួលបាន២សំបុត្រដូចគ្នា។ អ្នកសារព័ត៌មានទាំង៩១នាក់គឺជាអ្នកបានចុះឈ្មោះទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីទទួលប័ណ្ណដើម្បីចូលរួមធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជុំវិញការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ព្រះខ័នរាជស្វាយរៀង និង Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះក្រៅពីមានប័ណ្ណដែលអាចធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជុំវិញការប្រកួតជាប្រវត្តិសាស្ត្រនៅលើទឹកដីកម្ពុជា អ្នកសារព័ត៌មានអាចផ្តល់សំបុត្រទស្សនាដល់បងប្អូន ឬសាច់ញាតិដើម្បីបានទៅទស្សនាផ្ទាល់ដែរ។ […]
Tag: ឯកឧត្តម ឌី វិជ្ជា
ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀង បន្តផ្សព្វផ្សាយគោលនយោបាយបក្សនិងរួមគ្នាថែរក្សាសន្តិភាព
ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ […]
ឯកឧត្តម ឌី វិជ្ជា៖ បងៗអាជ្ញាកណ្តាលបាល់ទាត់យើងទក់សាច់បន្តិច ហើយសូមអភ័យទោសផង
វិស័យបាល់ទាត់មួយរយៈចុងក្រោយនេះ ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានការខ្វះចន្លោះច្រើន ទាំងនៅក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគទី១ លីគទី២ និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ឌី វិជ្ជា ប្រតិកម្មនឹងការលើកឡើងដែលចោទមកលើមន្រ្តីរាជរដ្ឋាភិបាល ពីគណនីហ្វេសប៊ុក E-Book Cambodia
ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ បានចេញមកប្រតិកម្មនឹងការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ E-Book Cambodia ដែលបានសរសេរចោទមន្រ្តីរាជរដ្ឋាភិបាលយកប្រាក់ខែរាស្ត្រធ្វើអ្វី មិនចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមានទៅកាន់ពិភពលោកពាក់ព័ន្ធវិស័យទេសចរណ៍
