ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា បានចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ។ អំណោយដែលប្រគល់ជូន រួមមានថវិកា ស្បៀងអាហារផ្សេងៗ ដើម្បីគាំទ្រកងកម្លាំងនគរបាលជាតិដែលកំពុងបំពេញភារកិច្ច។ នាឱកាសនោះ កងកម្លាំងដែលទទួលបានរួមមាន៖ -គណៈបញ្ជាការ និងកងកម្លាំងជាច្រើនផ្នែក ទទួលបានថវិកាចាប់ពី […]
