សំណេរទាំងស្រុងរបស់ឯកឧត្តម ហ៊ឺ វីរៈ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ៖ ក្រមសីលធម៌គឺជាតម្លៃស្នូលនៃអ្នកសិល្បៈ។ អ្នកដែលចាប់យកអាជីពនេះត្រូវប្រកាន់ខ្ជាប់ឱ្យបានគត់មត់ ចៀសវាងធ្វើនូវទង្វើខុសឆ្គងទាំងឡាយ ទោះបីមានចេតនា ឬអចេតនាក្តី ប៉ុន្តែវាប៉ះពាល់តម្លៃនៃសិល្បៈយ៉ាងធ្ងន់ធ្ងរ។ ដោយសង្កេតឃើញនូវការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃនៃក្រមសីលធម៌នៃអ្នកសិល្បៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញប្រកាសលេខ៦៤ប្រក ចុះថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ ស្ដីពីក្រមសីលធម៌នៃអ្នកសិល្បៈ និងកាតព្វកិច្ចនានា ឱ្យអ្នកក្នុងវិស័យសិល្បៈគោរពតាមដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិ។ ក្រឡេកមកមើលសកម្មភាពសម្តែងក្នុងពិធីបុកល័ក្តដែលផ្ទុះការរិះគន់យ៉ាងច្រើនកាលពីម្សិលមិញនេះ យើងសង្កេតឃើញថាក្រុមសម្តែងពួកគាត់លេងជ្រុល […]