ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន​ជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ