តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច […]