កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត

កម្ពុជា និងសហរដ្ឋអាមេរិក ប្ដេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងការបរទេស បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ខណៈទទួលជួបលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ […]

បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក

ខាងក្រោមនេះ ជាការយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហ​រដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខ​ភាព​ប្រធានាធិបតី​គណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹក​ឆ្នោត​កំពុង​តែ​បន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេះ​បង្ហាញថាលោក ដូណាល់ ត្រាំ នឹងវិលមកកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក​នៅក្នុងអាណត្តិដឹកនាំទីពីររបស់លោក​។ […]

តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក មកបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រចំពោះកម្ពុជា

អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល​ (USAID) មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២-២៣ ខែតុលា។ នេះបើតាម USAID Cambodia ។ អ្នកស្រីគឺជានាយិកាគ្រប់គ្រង USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។ អ្នកស្រី នឹងជួបប្រជុំជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល […]

ក្រោយជួបសម្តេចបវរធិបតី ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក ចាប់អារម្មណ៍ចំពោះទីផ្សារកម្ពុជា

សម្តេចបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot […]

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកជាការ «ចាប់ដៃ ជាន់ជើង» ករណីការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ចេញទស្សនៈជុំវិញការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់។ សារប៉ុន្មានឃ្លាជាមួយនឹងចំណងជើង «ចាប់ដៃ ជាន់ជើង» លើហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បានលើកឡើងថា៖ “សូមជូនបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសពិចារណា“ចាប់ដៃ ជាន់ជើង”! ជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយ ពិបាកទទួល ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដែលចង់វិនិយោគលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញានេះ បានជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ […]

តំណាងកម្ពុជា ចេញទៅគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញានេះ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងចេញបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។ នេះបើតាមឲ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល សម្តែងនូវអំណរគុណដល់សហរដ្ឋអាម៉េរិក […]

ប្រមុខការពារជាតិអាមេរិក ប្រាប់សម្តេចតេជោពីការទន្ទឹងរង់ចាំនូវទំព័រថ្មីនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ

លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២។ ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ ជេម អូស្ទីន […]

កម្ពុជា និងអាមេរិក ពិនិត្យយន្តការរៀបចំកិច្ចសហប្រតិបត្តិការយោធាជាមួយ​គ្នា​​ឡើងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក​​ បានពិភាក្សាគ្នាអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហ​រដ្ឋអាមេរិក ។

រដ្ឋមន្ត្រីការពារជាតិចិន ស្កាត់ជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជា មុនរដ្ឋមន្ត្រីការពារជាតិអាមេរិកហោះមកកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី។ ឯកឧត្តម ទៀ […]

5
Promotion