នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្ដីថ្លែងការណ៏ក្រោយទាហានសៀមបើកការវាយប្រហារទ័ពអាកាសលើប្រទេសកម្ពុជាតាមពីថ្ងៃអាទិត្យម្សិលមិញ និងនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្នុងតំបន់អានសេះ, ប្រាសាទតាមាន់ធំ, តំបន់ប្រាសាទព្រះវិហារ, ៥មករា និងចំការចេក ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ លើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន។ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ បើតាមលោក អាន់វ៉ា ការប្រយុទ្ធគ្នាឡើងវិញនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសថៃ និងកម្ពុជា […]
Tag: កម្ពុជា
នរណាបាញ់មុន AOT ឃើញជាក់ស្ដែងហើយ នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលចុះទៅពិនិត្យនៅឃុំថ្មដា
នៅខាងភាគីថៃផ្ទុះអាវុធ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ហើយភ្លាមៗដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចផ្អាកនិងដកថយត្រឡប់វិញ។ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ បើតាមក្រសួងការពារជាតិ […]
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយោធាថៃប្រព្រឹត្តអំពើព្រៃផ្សៃឃោរឃៅ និងអមនុស្សធម៌ បន្តបន្ទាប់មកលើពលរដ្ឋកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះបានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកអំពើទាំងនោះបានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព […]
ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
យោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្ងៃទី១៣ ខែវិច្ឆិកា បានចុះផ្សាយថា នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកកាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបានក្លាយជាប្រទេសជាប់ពន្ធគយខ្ពស់ជាងគេលំដាប់ទី២ ក្នុងអត្រាដល់ទៅ ៤៩%។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា ដែលនាំចេញភាគច្រើនដូចជាសម្លៀកបំពាក់ ស្រោមជើង និងគ្រឿងម៉ាស៊ីនអេឡិចត្រូនិក ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលរបស់ ត្រាំ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល។ នៅថ្ងៃទី២៦ ខែតុលា លោក […]
ក្រសួងការបរទេសអាមេរិក ជំរុញឲ្យថៃបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមទៀតអំពីឧបទ្ទវហេតុផ្ទុះមីនបណ្តាឲ្យទាហានថៃរងរបួស ហើយបានជំរុញឱ្យប្រទេសទាំងពីរកម្ពុជា-ថៃ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ ការចេញមុខជំរុញឲ្យភាគីទាំងពីរ រក្សាស្ថិរភាព និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយថ្នាក់ដឹកនាំប្រទេសថៃ ប្រកាសព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលមេដឹកនាំកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៦ ខែតុលា ដែលគ្របដណ្តប់លើការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងការប្រគល់ខ្លួនទាហាន ១៨នាក់មកកម្ពុជាវិញ។ ការចុះហត្ថលេខាលើសេចកី្តប្រកាសរួមនេះ បានធ្វើឡើងនៅនៅប្រទេសម៉ាឡេស៊ី […]
ប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នឹងគោរពយ៉ាងពេញលេញក្នុងការបញ្ចប់ជម្លោះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសអំពីការប្តេជ្ញាចិត្តបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ជាមួយនឹងការរំពឹងខ្ពស់ថា កម្ពុជា-ថៃ នឹងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញក្នុងការបញ្ចប់ជម្លោះ។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បាននិយាយថា លោក Trump ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្ទរការប្តេជ្ញាចិត្តនោះ ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង។ យ៉ាងណា […]
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ជំហរអព្យាក្រឹតដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះមានការរិះគន់
នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃអង្គារនេះថា តួនាទីរបស់ម៉ាឡេស៊ីក្នុងការចរចាសន្តិភាពរវាងថៃ និងកម្ពុជា ត្រូវបានកំណត់ចំពោះការសម្របសម្រួល និងការសម្របសម្រួល ដោយមិនមានលក្ខខណ្ឌណាមួយ។ លោកថា ម៉ាឡេស៊ីមិនដែលបង្ខំភាគីណាមួយក្នុងអំឡុងពេលដំណើរការសន្តិភាពនោះទេ ប៉ុន្តែគ្រាន់តែដើរតួជាអ្នកសម្របសម្រួលដើម្បីធានាការសន្ទនាក្នុងន័យស្ថាបនា។ នេះបើតាមសារព័ត៌មាន freemalaysiatoday ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។ លោក អាន់វ៉ា បានថ្លែងថា៖ “យើងគ្រាន់តែសម្របសម្រួល។ ខ្ញុំនៅតែចាំថានៅពេលដែលខ្ញុំនាំនាយករដ្ឋមន្រ្តីទាំងពីរ (ថៃ-កម្ពុជា) មកជាមួយគ្នា ខ្ញុំបានប្រាប់ពួកគេថា អ្នកសម្រេចចិត្តលក្ខខណ្ឌ […]
កាសែតបរទេសធំៗ ចុះផ្សាយពី៖ ថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
ប្រមុខរដ្ឋាភិបាលថៃ លោក Anutin Charnvirakul បានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ពីរសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានធ្វើជាអធិបតីក្នុងការចុះហត្ថលេខា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលថៃធ្វើឡើងបន្ទាប់ពីទាហាន២នាក់របស់ខ្លួនដើរជាន់មីងបណ្តាឲ្យរងរបួសនៅជិតព្រំដែនកម្ពុជា ក្នុងខេត្តស៊ីសាកេត។ កាសែតអាមេរិក The New York Times ចុះផ្សាយភ្លាមៗដោយបានដាក់ចំណងជើងថា «ថៃផ្អាកកិច្ចចរចាសន្តិភាពដែលគាំទ្រដោយលោក Trump ជាមួយកម្ពុជា» […]
កម្ពុជា-ថៃ ព្រមព្រៀងលើកំណត់ហេតុរួមកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី៣១ ខែតុលានេះបានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន RBC កាលពីព្រឹកមិញនៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ភាគីទាំងពីរបានពិភាក្សា […]
យោធាកម្ពុជា-ថៃ ពិភាក្សារៀបផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ជាជំហានៗ ចេញពីតំបន់ជម្លោះ
នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ […]
