ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាសព្វព្រះរាជហឫទ័យទទួលកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មានចិន People’s Daily ដោយព្រះអង្គមានព្រះរាជបន្ទូលថា ទំនាក់ទំនងរវាងចិន-កម្ពុជា បានវិឌ្ឍនទៅជាសហគមន៍វាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី គឺជានិមិត្តរូបនៃទំនុកចិត្តនិងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។ ព្រះអង្គមានព្រះរាជបន្ទូលថា ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី ៨០ នៃជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ ប្រជាជនចិន ជាមួយនឹងការលះបង់ប្រជាជាតិដ៏ធំធេង បានទ្រទ្រង់សមរភូមិសំខាន់នៅទិសបូព៌ាចំពោះសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក បានរួមចំណែកដ៏សំខាន់ដើម្បីយកជ័យជម្នះប្រឆាំងនឹងហ្វាស៊ីស ទទួលបានការចងចាំជារៀងរហូត។ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដោយសន្តិវិធី បន្ទាប់ពីសង្គ្រាម ដោយផ្អែកលើគោលបំណងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ […]
Tag: កម្ពុជា
កម្ពុជា គ្រោងទិញយន្តហោះ ២០គ្រឿងពីប្រទេសចិន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមលោក Wang Wenbin […]
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីថៃថ្មី ពិភាក្សាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥ លោក អាន់វ៉ា អ៉ីប្រាហ៉ីម ប្រកាសទន្ទឹងរង់ចាំជួបនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងជម្លោះព្រំដែនថៃ-កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ។ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានទូរសព្ទទៅអបអរសាទរលោក Anutin Charnvirakul ដែលទើបតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ លើបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃអាទិត្យដដែល លោក អាន់វ៉ា បង្ហាញនូវអារម្មណ៍រីករាយដែលបានសន្ទនាតាមទូរសព្ទជាមួយលោក […]
ហេតុអ្វី ថៃមិនចង់ដើរផ្លូវការទូត តែចិញ្ចឹមចិត្តប្រើច្បាប់ព្រៃ រំអុកកម្ពុជាឲ្យវ៉ៃ?
រូបភាពល្អ និងមានប្រៀបជាង គឺសៀមចង់បានណាស់ ដើម្បីបង្អួតថា ខ្លួនបានគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន។ រីឯក្នុងតុចរចារកម្រិត រដ្ឋមន្រ្តីការពារជាតិ កម្រិតភូមិភាគ គឺសៀម បានចូលរួមតាមការកំណត់ដែលព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្រោមការសម្លុតពីប្រធានាធិបតីអាមេរិក និងមានចិន ជាអ្នកឈរមើល។ បើទោះមិនមានការផ្ទុះអាវុធជាថ្មី តែសៀមបន្តពង្រីកជម្លោះ រហូតដល់តំបន់ប្រជាជនស៊ីវិល ហើយស្ថានការណ៍ចុងក្រោយនេះ ទាហានសៀម បានបន្តពង្រាយបន្លាលួស ដើម្បីទាក់ដៃកម្ពុជា ឲ្យអស់ការអត់ធ្មត់ […]
ឧត្តមសេនីយ៍ឯក ពៅ ហេង និងឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង ដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ
នៅថ្ងៃទី២៧ ខែសីហានេះ កម្ពុជា-ថៃ បើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ខណៈគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក […]
កម្ពុជា-ថៃ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបទឈប់បាញ់ និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន
តាមរយៈកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១របស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ នាព្រឹកថ្ងៃទី២២ ខែសីហា […]
នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រាប់មេដឹកនាំកម្ពុជា-ថៃ ថា ក្រុមការងារអន្តរកាល បាននិងកំពុងពិនិត្យនៅលើតំបន់ព្រំដែនដោយប្រុងប្រយ័ត្ន
នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា ជំនួបតាមទូរស័ព្ទដែលធ្វើឡើងដាច់ដោយឡែកពីគ្នានេះ បានជជែកអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រាប់មេដឹកនាំប្រទេសទាំងពីរឲ្យដឹងថា ក្រុមការងារអន្តរកាល (IOT) […]
BREAKING: ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធបដិកា លើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម ១៩%
ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។ គួរជម្រាបថ ប្រធានាធិបតី […]
ក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន នឹងចុះទៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃស្អែកនេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ […]
ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំបន្ទាន់ ពិនិត្យមើលការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលថៃផ្តើមវាយប្រហារមុន
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ កិច្ចប្រជុំដែលបានគ្រោងទុកគឺនៅម៉ោង ៣:០០នាទី រសៀល នឹងប្រព្រឹត្តទៅដោយបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើបន្ទាន់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃពុធបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ បន្ទាប់ពីយោធាថៃបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ហើយបានរាលដាលរហូតដល់ ៨ទីតាំង។ ក្នុងហេតុការណ៍ផ្ទុះអាវុធ ភាគីថៃបានបើកការវាយប្រហារមុនដោយប្រើអាវុធធុនធ្ងន់ រួមទាំងការវាយប្រហារតាមអាកាសផងដែរ។ មិនតែប៉ុណ្ណោះ ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពឈ្លានពានថៃបានប្រើប្រាស់ […]
