បទ « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត  ក្រៅតែពីរោះរណ្ដំ ក្នុងMVបង្ហាញពីតំបន់ទេសចរណ៍ដ៏មានសក្តានុពលច្រើនរបស់កម្ពុជា 

មិនឱ្យស្ងាត់ទាន់ ក្រោយពីសម្រេចចិត្តលុប MV ចម្រៀង « ឆ្នាំនឹងសប្បាយខ្លាំង » ចេញពីផេក ហ្វេសប៊ុក និង យូធូប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ដែលបានបង្ហាញពីតំបន់ទេចរណ៍ធំៗចំនួន ៣ ខេត្តដ៏មានសក្តានុពល

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជូនតាមសំណូមពរចេញបទចម្រៀងប្រពៃណី « មហាសង្រ្កាន្តឆ្នាំថ្មី »ជូនបងប្អូនរាំលេងកម្សាន្តក្នុងឱកាសឆ្នាំថ្មី ! 

ដើម្បីតម្រូវចិត្តអ្នកគាំទ្រ និងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានងាកមកចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « មហាសង្រ្កាន្តឆ្នាំថ្មី » ដើម្បី រាំលេងកម្សាន្ត និង អបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ

តស៊ូអស់ពេល ២០ ឆ្នាំក្នុងសិល្បៈកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំភាពជោគជ័យមកកាន់ប្រទេសនិងត្រៀមស្នាដៃថ្មីៗទៅកាន់ទីផ្សារអន្តរជាតិ ! 

ទន្ទឺមនឹងស្នាដៃជាច្រើនកំពុងល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនដែលបានតស៊ូអស់ពេល ២០ ឆ្នាំ នៅក្នុងវិស័យចម្រៀង រហូតបានឈានចូលដល់ទីផ្សារអន្តរជាតិ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺនៅពីក្រោយភាពជោគជ័យរបស់កំពូលតារាចម្រៀងរូបនេះ គឺមានបងប្រុសដ៏ខ្លាំងម្នាក់ជួយជ្រោមជ្រែងពីក្រោយខ្នង

«Call me papa» កំពុងផ្ទុះខ្លាំងនៅថៃទាំងតារាល្បីៗនឹងក្លឹប ហាងល្បីៗនៅថៃចាក់ស្តាប់នឹងរាំលេងយ៉ាងសប្បាយ

មិនទាន់ចប់ទេ ទោះបីជាពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដើម្បីស្វាគមន៍ និងជាកាដូសម្រាប់អ្នកគាំទ្រក្តី តែក្រឡេកមកមើលបទចម្រៀង « Call Me Papa » របស់លោក នៅតែល្បី និង ផ្ទុះ មិនចាញ់ពេលមុនៗឡើយ ជាក់ស្តែងថ្មីៗនេះ បទចម្រៀង « Call Me Papa » ត្រូវបាន យុវជន និង តារាចម្រៀងនៅប្រទេស ថៃ យកទៅច្រៀង និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅក្នុងកម្មវិធីជួបជុំ

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហាញ សមិទ្ធផល ធំៗទើបតែ ទទួលបាន

បើកឆាកដើមឆ្នាំ ២០២៤ តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានសមិទ្ធផលធំៗជាច្រើន ជាពិសេសក្រោយពីបទចម្រៀង « Call Me Papa » ផ្ទុះល្បីល្បាញពេញពិភពលោក កាន់តែធ្វើឱ្យលោកលេចធ្លោខ្លាំងក្នុងវិស័យចម្រៀង នេះគឺជាកម្លាំងចិត្តធំបំផុតសម្រាប់លោកក្នុងការបន្តការងារចម្រៀងរបស់លោកទៅមុខជាបន្តទៀត

តារាចម្រៀង ខេមរៈ សិរីមន្ត មិនប្រកាន់ទោសកំហុស ព្រមទទួលការអធ្យាស្រ័យ ក្រោយតារាចម្រៀង រ៉េប ខ្មែរមួយជីវិត ដឹងពីកំហុសខ្លួននិងសុំបញ្ចប់បញ្ហា !

ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២

ផលិតកម្ម «Galaxy Navatra» សម្ដែងការខកចិត្តខ្លាំង ចំពោះតារារ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

(ភ្នំពេញ)៖ ផលិតកម្ម «Galaxy Navatra» របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យរិះគន់មិនគប្បី អសុរសទៅលើតារាចម្រៀង២ដួង ក្នុងផលិតកម្មរបស់ខ្លូន គឺតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ខេមរៈ សិរីមន្ត ដោយពាក្យមាក់ងាយប្រមាថទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងទាំងពីរខាងលើ ដែលសុទ្ធសឹងជាតារាល្បីលំដាប់ប្រទេស ហើយបានបង្ហាញពីការមិនសាមគ្គីគ្នាក្នុងវិស័យសិល្បៈចម្រៀង និងអាចមានគំនុំគុំគួនគ្នាទៅថ្ងៃក្រោយទៀតផង

ជប៉ុន កំពុងរងគ្រោះរញ្ជួយដី ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនប្រុសទៅដើរកម្សាន្តនៅទីនោះធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ 

គ្រាន់តែតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយនិងកូនប្រុសបណ្តូលចិត្តរបស់ខ្លួននៅទឹកដីប្រទេស ជប៉ុន ស្រាប់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ ពីព្រោះនៅទីនោះកំពុងជួបគ្រោះរញ្ជួយដី

តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថម្ភប្រាក់ ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់

តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថមប្រាក់ចំនួន ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ

តារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែច្រៀងពិរោះប៉ុណ្ណោះទេ ថែមទាំងមានស្នាដៃដឹកនាំសម្តែង MV ចម្រៀងថ្មី « ផ្ញើការបារម្ភតាម Messenger » បានយ៉ាងល្អ !

ទើបតែផ្ទុះក្នុងបទចម្រៀង « ១០ ឆ្នាំមានប៉ុន្មានដង ? » មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញនូវ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ផ្ញើការបារម្ភតាម Messenger » នៅក្នុងផលិតកម្ម Galaxy Navatra ដើម្បីទុកជាចំណងដៃដល់អ្នកគាំទ្រ

5
Promotion