មហាសន្និបាតតំណាងទូទំាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានសមាជិកចូលរួមសរុប ៣៦០០នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។ ក្នុងសុន្ទរកថាបើករបស់មហាសន្និបាត បានរំលឹកអំពីការកសាងគណបក្ស ដែលតែងប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនគឺ៖ គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សាមគ្គីភាពផ្ទៃក្នុង គោលការណ៍ស្វ័យត្រួតពិនិត្យ និងការជួយគ្នាទៅវិញទៅមក […]
Tag: គណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បណ្តាគណបក្សនយោបាយ មកចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈសារសំឡេងលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព ដោយលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ សម្តេចតេជោបានថ្លែងថា៖ «យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំ រីឯគណបក្សដទៃមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោត តែគ្មានកៅអីក្នុងសភា […]
គណបក្សប្រជាជនកម្ពុជា កោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅថ្ងៃទី៩-១០ ខែធ្នូខាងមុខ
គណបក្សប្រជាជនកម្ពុជា បានសម្រេចកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែធ្នូ ឆ្នាំ ២០២៣ (រយៈពេល ២ថ្ងៃ) នៅវិមាន ៧មករា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានដំណើរការមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច […]
សម្តេចតេជោ ហ៊ុន សែន បញ្ចប់តួនាទីឯកឧត្តម យឹម ឆៃលី ដោយដាក់ឯកឧត្តម នេត សាវឿន ជំនួសវិញ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ចប់តួនាទីឯកឧត្តម យឹម ឆៃលី ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមហេតុផលបញ្ហាសុខភាព
សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យក្រុមជនអគតិបញ្ឈប់ជាបន្ទាន់ ការយកឈ្មោះសម្តេចមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា
នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា […]
សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍បញ្ញវ័ន្តដ៏កម្រមួយរូប មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសទទួលស្វាគមន៍ចំពោះវត្តមានរបស់លោកបណ្ឌិត សាយ បូរី មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់បញ្ញវ័ន្តរូបនេះ គឺជាការទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត សម្រាប់គណបក្សប្រជាជនកម្ពុជា។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែកញ្ញា បានលើកឡើងថា៖ “ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការចូលរួមរបស់ឯកឧត្តម […]
គណបក្សប្រជាជនកម្ពុជាប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងខិតខំបន្តអនុវត្តកម្មវិធីនយោបាយដែលបានប្រកាសជូនជនរួមជាតិរួចហើយឲ្យបានជោគជ័យ
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រដ៏លើសលប់ចំនួន ៨២.៣០%។ ក្នុងសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ខិតខំបន្តអនុវត្តកម្មវិធីនយោបាយដែលបានប្រកាសជូនជនរួមជាតិរួចហើយឲ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស៕ អត្ថបទ៖ អក្ខរា
លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ជាង ៦,៣លាននាក់ ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ លទ្ធផលបណ្តោះអាសន្ននេះ បានឲ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង […]
សម្តេចតេជោ ហ៊ុន សែន ប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨»
គណបក្សប្រជាជនកម្ពុជា សូមប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្ដរជាតិលើមាគ៌ានៃការ អភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះបេីតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា […]
មានតែគណបក្ស៤ប៉ុណ្ណោះ ចេញហែថ្ងៃដំបូង ខណៈអាជ្ញាធរត្រៀមកំលាំងជិត១០ម៉ឺននាក់ ការពារ
មានតែគណបក្សនយោបាយ ចំនួន៤ប៉ុណ្ណោះ ដែលចេញឃោសនា ស្វែងរកសម្លេងឆ្នោត ក្នុងថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ខណៈអាជ្ញាធរ បានត្រៀមកំលាំងប្រមាណជិត ១០ម៉ឺននាក់ ដើម្បីការពារ។
