គណបក្សនយោបាយចំនួន៤ ក្នុងចំណោមគណបក្សទាំង១៨ ចេញឃោសនាស្វែងរកសំឡេងឆ្នោត ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដានេះ។ បក្សនយោបាយទាំង៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរតែមួយ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច គឺធ្វើពិធីជួបជុំ និងហែក្បួនទ្រង់ទ្រាញធំជាងគេ។ នៅព្រឹកនេះគណបក្សប្រជាជនកម្ពុជា រៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន […]
Tag: ឃោសនាបោះឆ្នោត
គ.ជ.ប ៖ ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយ អាចឃោសនាទ្រង់ទ្រាយធំ បាន៤លើក
ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញឃោសនា លក្ខណៈទ្រង់ទ្រាយធំៗ បានតែ៤លើកទេ។
គ.ជ.ប អំពាវនាវដល់អាជ្ញាធរត្រូវសម្របសម្រួលឲ្យគ្រប់បក្សនយោបាយ អាចហែក្បួនឃោសនាបោះឆ្នោតដោយស្មើភាពគ្នា
នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។ គ.ជ.ប ក៏អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន […]
