ខ្លាំងមែននិស្សិត fashion design លក្ខណ៍ មុនីអានីតា កំពុងឈោងចាប់អាជីពសម្តែងនិងត្រៀមប្រកួតក្នុងវិស៍យបវរកញ្ញាជាថ្មី !

កញ្ញា លក្ខណ៍ មុនីអានីតា និស្សិតខាង Fashion design ឆ្នាំទី២ កំពុងឈោងចាប់អាជីពសម្តែងនិងត្រៀមប្រកួតក្នុងវិស៍យបវរកញ្ញាជាថ្មីម្តងទៀត ។  អតីត Miss Global Cambodia 2023   កញ្ញា លក្ខណ៍ មុនីអានីតា ត្រូវបានគេស្គាល់ថា ជានិស្សិតខាង Fashion design ឆ្នាំទី២ ដ៏មានចំណេះដឹង ដើម្បីការសិក្សារបស់ខ្លួននាងសុខចិត្តមិនទទួលការងារសិល្បៈច្រើន ទោះបីគេឱ្យតម្លៃខ្លួនខ្ពស់យ៉ាងណាក្តី ។ កញ្ញា លក្ខណ៍ មុនីអានីតា មិនសូវខ្វល់ពីរឿងកេរ្តិ៍ឈ្មោះល្បីឬមិនល្បីឡើយ នាងធ្វើការងារក្នុងសិល្បៈយ៉ាងសន្សឹមៗតាមសមត្ថភាពរបស់ខ្លួន ដោយមិនប្រើខ្សែឈានមួយជំហានដល់មេឃឡើយ នាងថា ជីវិតនាងឈានឡើងមកដល់សព្វថ្ងៃនេះគឺដោយសារការខំប្រឹងប្រែងរបស់ខ្លួន ។  ទន្ទឹមនិងការប្តេជ្ញាចិត្តចង់ចប់បញ្ចប់ការសិក្សារបស់ខ្លួននេះ កញ្ញា […]

អ្នកគាំទ្រតាមលែងទាន់ហើយ អៀ ម៉េងលិ លេងមួយក្បាច់នេះ ! 

អ្នកគាំទ្រតាមលែងទាន់ហើយ បើតារាសិចស៊ី អៀ ម៉េងលិ លេងមួយក្បាច់នេះ ខណៈពេលដែលប្រកាសវិលត្រឡប់មកទទួលការងារសិល្បៈឡើងវិញ ។  កន្លងមកតារាសិចស៊ី អៀ ម៉េងលិ បានប្រកាសក្តែងៗថា បែកគ្នាជាមួយគូស្នេហ៍របស់ខ្លួនហើយ ដោយសារតែបញ្ហាមួយចំនួន ។ ដោយឡែកប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនាងបង្ហោះរូបភាពជាមួយសង្សាររបស់ខ្លួនឡើងវិញ ដោយធ្វើឱ្យអ្នកគាំភ្ញាក់ផ្អើល និងតាមលែងទាន់ហើយ ។ កញ្ញា អៀ ម៉េងលិ បានរៀបរាប់ថា « អត់ឃើញផុសមួយគ្នាគេថាបែកគ្នា […]

ឆ្នាំណាក៏ដូចឆ្នាំណា ស៊ីន យូប៊ីន ធ្វើឱ្យបរទេសសរសើរជាមួយឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតដោយស្នាដៃផ្ទាល់ ! 

រយៈពេល៣ឆ្នាំមកហើយដែលតារាសម្តែង ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ជាប់ៗគ្នានៅក្នុងព្រឹត្តិការណ៍ HOFS នៅប្រទេស សិង្ហបុរី ជាក់ស្តែងរាល់ពេលទទួលពានរង្វាន់ម្តងៗនាងបានច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗដោយស្នាដៃខ្លួនឯងផ្ទាល់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវអន្តរជាតិ ។ ឈុតសម្លៀកបំពាក់ដែលតារាស្រី ស៊ីន យូប៊ីន គ្រងនៅក្នុងថ្ងៃទទួលពានរង្វាន់ពីព្រឹត្តិការណ៍ HOFS ( Hall of Fame Singapore ) គឺច្នៃយ៉ាងប្រណិតចេញពីស្នាដៃរបស់នាងពិតៗ ដោយនាងបានរំលេចជាមួយរូបតំណាង២៥ខេត្តក្រុងនៃប្រទេស កម្ពុជា មានទាំង ព្រះបរមរាជវាំង រូបតាដំបងគ្រញូង រូបឆ្នាំងដី និង រូបសត្វព្រាប ដើមត្នោត និងឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង […]

នៅពីក្រោយការវិលត្រឡប់មកកាន់វិស័យសម្តែងរបស់ នៅ សុនីតា ក្រោយផ្អាកសិល្បៈជាង ១០ ឆ្នាំ ! 

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញតារាសម្តែង នៅ សុនីតា វិលត្រឡប់មកឆាកសម្តែងឡើងវិញបន្ទាប់ពីបាត់មុខពីវិស័យនេះអស់ពេលជាង១០ឆ្នាំ ។  តារាសម្តែង នៅ សុនីតា បានបោះបង់អាជីពសម្តែងអស់ពេលជាង១០ឆ្នាំមកហើយ បន្ទាប់ពីមានគ្រួសារ និងមានកូន ដោយឡែកថ្មីៗនេះនាងស្រាប់តែលេចមុខនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ទៅវិញ ។ ជុំវិញនៃការវិលត្រឡប់របស់តារាសម្តែង នៅ សុនីតា ត្រូវមហាជនជាច្រើនមានការងឿងឆ្ងល់គ្រប់ៗគ្នា ពីព្រោះនាងបានសាងគ្រួសារមានកូនចៅ និងមានទ្រព្យសម្បត្តិមុខមាត់រស់នៅសុខស្រួលទៅហើយ ចុះម្តេចឡើយក៏វិលត្រឡប់មកសន្សំប្រាក់កាក់ល្អិតនេះទៅវិញ ?  ជុំវិញនៃការវិលត្រឡប់មកកាន់ឆាកសម្តែងរបស់តារាសម្តែង […]

សម្រស់និងរូបរាងប្រែប្រួលខ្លាំងស្រាប់តែបែកធ្លាយ ភឹម ស្រីណូ ត្រៀមចូលរោងការឆាប់ៗបន្ទាប់ពីបោះទុនប្រាក់រាប់ម៉ឺនដុល្លារលក់ផលិតផលថែសម្រស់ ! 

ស្របពេលដែលសម្រស់ពេលតារាស្រី ភឹម ស្រីណូ អតីតម្ចាស់មកុដ Miss Grand Cambodia 2023 ចាប់ផ្តើមប្រែប្រួលខ្លាំង ស្រាប់តែមានព័ត៌មានថា តារាស្រីរូបនេះត្រៀមខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។ ជួបជាមួយកញ្ញា ភឹម ស្រីណូ ផ្ទាល់កាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា ភឹម ស្រីណូ ពិតជាស្រស់ស្អាតប្លែកខុសពីមុនឆ្ងាយណាស់ សូម្បីតែមិត្តរួមអាជីពក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលដែលឃើញនាងប្រែប្រួលខ្លាំងបែបនេះ ។  ភឹម ស្រីណូ បានបង្ហើបប្រាប់ពីអាថ៌កំបាំងដែលធ្វើឱ្យនាងស្រស់ស្អាត និងប្រែប្រួលបែបនេះថា មកពីនាងញុំាតបអាហារ និងហាត់ប្រាណជាប្រចាំ ក្នុងនោះនាងក៏បានប្រើប្រាស់នូវផលិតផលមួយចំនួនជួយផងដែរ ទើបធ្វើឱ្យនាងស្រកគីឡូឆាប់ ហើយទទួលបាននូវអ្វីដែលខ្លួនចង់បាន ។ […]

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួក២នាក់ទៀត ដែលថតបង្ហោះវីដេអូសម្តែងបែបចំអកធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពនៅសមរភូមិមុខ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ទី១៖ […]

ស្ងាត់រឿងទារបំណុល សាឡាត់ ស្រីឡាង ត្រូវបុរសសង្ហា ហ៊ឹម ថាវយ៉ន់ណា បង្ហោះវិដេអូស្និទ្ធស្នាលបង្ហាញពីទំនាក់ទំនងពិសេស ! 

បន្ទាប់ពីស្ងប់ស្ងាត់រឿងគេទារបំណុលមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ បុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា ដែលជាម្ចាស់ជ័យលោភី Mister Cambodia 2024 បង្ហោះវិដេអូហាត់ប្រាណនិងស្និទ្ធស្នាលជាមួយ សាឡាត់ ស្រីឡាង យ៉ាងផ្អែមល្ហែមបំផុតនៅក្នុង TikTok ។  តាមរយៈវិដេអូដែលបុរសសង្ហា ហ៊ឹម ថាវយ៉ាន់ណា បានបង្ហោះនោះ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ហើយម្នាក់ៗគិតថា សាឡាត់ ស្រឡាង ចាប់ផ្តើមបង្ហាញពីទំនាក់ទំនង និងជីវិតឯកជនរបស់ខ្លួនជាមួយបុរសសង្ហាហ៊ឹម ថាវយ៉ាន់ណា ជាសាធារណៈហើយ ហើយអ្នកទាំងពីរអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗ  ពីព្រោះកន្លងមក សាឡាត់ […]

កំពុងសប្បាយនៅ អាមេរិក ម៉ាដូណា នៅឆ្លៀតព្រលះតារាកំប្លែង ខ្ញុង រឿងជំពាក់លុយមិនសង ! 

ដោយសារមើលឃើញថាតារាកំប្លែង ខ្ញុង មិនខ្វល់ឬអើរពើរពីរឿងសងបំណុល ស្រាប់តែថ្មីៗនេះតារាកំប្លែងលោក ម៉ាដូណា ដែលកំពុងសម្តែង និងសប្បាយនៅលើទឹកដី អាមេរិក បានចេញមុខព្រលះតារាកំប្លែង ខ្ញុង ជាថ្មីម្តងទៀត រឿងបំណុល ។  លោក ម៉ាដូណា បាននិយាយថា «​ ឥលូវម្ចាស់ប្រ៊នបានយាយហើយ បោកលុយគ្នាជាង10ម៉ឺនដុល្លារ ចឹងបានលុយច្រើនដែល យកលុយមកសងផង ខ្ញុង ។ យកលុយដើរទិញដីជាមួយប្តី តែមិនសងគេគ្រប់គ្នាចឹង កុំអោយបាបបំពេញការងារអោយរួចលុយគ្នាដែលអោយខ្ចីផង កុំដើរខ្ចីលុយគេគ្រប់គ្នាហើយអត់សងចឹង ចូលចិត្តណាស់អាប្រើស្ទីលអាណិតកូន តែឆ្លៀតសប្បាយយកកូន១ទៀតអោយគេអាសូរ […]

រំភើបចិត្តឡើងស្រក់ទឹកភ្នែកពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានកូនប្រុសដូចបំណងជូនស្វាមី ! 

ថ្វីដ្បិតតែបានដឹងភេទកូនក្នុងផ្ទៃជាយូរមកហើយក្តី តែពិធីការិនីដែលមានរូបសម្រស់ស្រស់ផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលរៀបចំពិធីជប់លៀងបង្ហាញភេទកូនជាលើកដំបូងដោយមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើន ។ ចូលក្នុងសិល្បៈជាច្រើនឆ្នាំ ពិធិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កម្រនឹងរៀបចំកម្មវិធីណាមួយណា មានតែកម្មវិធីធំមួយប៉ុណ្ណោះដែលបានបានរៀបចំ គឺពិធីមង្គលការ ។ ដោយឡែកសម្រាប់កម្មវិធី ជប់លៀងបង្ហាញភេទកូននេះ គឺជាលើកដំបូងហើយដែលនាងរៀបចំឡើងដោយបានអញ្ជើញមិត្តសិល្បករនិងអ្នករកស៊ីរួមគ្នាចូលរួមអបអរសាទរ ។  អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញនូវអារម្មណ៍ក្តុកក្តូលចិត្តនៅក្នុងថ្ងៃជប់លៀងបង្ហាញភេទកូនរបស់ខ្លួនថា នាងពិតជារំភើបចិត្តណាស់ដែលអាចបំពេញបំណងស្វាមីរបស់ខ្លួនបាន ។  គួររំលឹកផងដែរថា តាំងពីរៀបការជាងមួយឆ្នាំ ស្វាមីរបស់ […]

ពិតឬសាងសង់វីឡាតម្លៃរាប់សែនដុល្លាររួច រចនា រ៉ាវ៉ាឌី នឹងរៀបចំមង្គលការ ?

ស្ងាត់ពីការងារសម្តែងភាពយន្ត ស្រាប់តែតារាស្រី រចនា រ៉ាវ៉ាឌី លេចធ្លោខ្លាំងនៅក្នុងអាជីវកម្មរកស៊ីជំនួសវិញ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពីចំណាយថវិការប្រមាណខ្ទង់សែនដុល្លារបុកគ្រឹះសាងសងវីឡាមក ស្រាប់តែមានព័ត៌មានថា រចនា រ៉ាវ៉ាឌី គ្រោងនឹងរៀបការ បន្ទាប់ពីសង់ផ្ទះរួច ។ តារាសម្តែង រចនា រ៉ាវ៉ាឌី បានបុកគ្រឹះសាងសង់ផ្ទះវីឡារបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមកនេះ ដោយបានចំណាយថវិការរហូតដល់ទៅខ្ទង់សែនដុល្លារសម្រាប់ការសាងសង់វីឡាដ៏ធំនេះ ។ កញ្ញា […]