គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសទាំងអស់ ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង […]
Tag: បោះឆ្នោត
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា «ដេកផ្ទះឈ្នះអត់?»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ឆ្នាំ២០១៨ អ្នកឯងប្រើពាក្យថា ដេកផ្ទះឈ្នះឯង ឥលូវខ្ញុំសុំប្រសិទ្ធនាមថា ដេកផ្ទះឈ្នះអត់?» ជាពាក្យថ្មីរបស់សម្តេចតេជោ ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ដោយកាលពីបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងចេញសារអំពាវនាវដោយប្រើពាក្យថា «ដេកផ្ទះឈ្នះឯង» ដែលជាយុទ្ធនាការញុះញង់ឲ្យពលរដ្ឋកុំទៅបោះឆ្នោត ឬបើទៅបោះឆ្នោតត្រូវគូសសន្លឹកឆ្នោតចោល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ […]
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា បើចិត្តសឿងកុំទៅបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងថា បើអ្នកឯងចិត្តសឿងសូមកុំទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នោះនឹងបាត់សិទ្ធិឈ្មោះឲ្យគេបោះឆ្នោត។ សម្តេចតេជោបានថ្លែងបែបនេះ ដោយឆ្លើយតបទៅក្រុមបក្សប្រឆាំងក្រៅប្រទេស ដែលធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា […]
សារពិសេស! សម្តេចតេជោ ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មបន្ទាន់ដើម្បីចងជាកាតព្វកិច្ចអ្នកឈរឈ្មោះបោះឆ្នោត, បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនានេះ បានចេញសារពិសេសពាក់ព័ន្ធការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅពេលខាងមុខនេះ។ សម្តេចកត់សម្គាល់ថា មួយរយៈនេះមានការជជែកវែកញែកច្រើនអំពីសេរីភាពនៃការបោះឆ្នោតជាបន្តបន្ទាប់។ សម្តេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ ដោយពលរដ្ឋអាចទៅចូលរួមបោះឆ្នោត ឬមិនបោះឆ្នោតបាន។ ក្នុងសារសំឡេងជាង១២នាទី សម្តេចតេនាយករដ្ឋមន្ត្រីក៏បានប្រកាសធ្វើវិសោធនកម្មបន្ទាន់ ដើម្បីចងជាកាតព្វកិច្ចសម្រាប់អ្នកឈរឈ្មោះឲ្យគេបោះឆ្នោត ដោយសម្តេចបញ្ជាក់ថា បើចង់ឈរឈ្មោះ ត្រូវតែទៅបោះឆ្នោត បើមិនដូច្នោះទេនឹងត្រូវបាត់បង់សិទ្ធិទាំងការបោះឆ្នោត និងការឈរឈ្មោះបោះឆ្នោត។ សម្តេចតេជោមានប្រសាសន៍ថា៖ “…ការធ្វើវិសោធនកម្មនេះ គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា […]
ឈប់សម្រាកបោះឆ្នោត ៣ថ្ងៃ! មន្ត្រីរាជការ និងកម្មករនិយោជិត នៅតែទទួលបានប្រាក់ខែដដែល
រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយការឈប់សម្រាកនេះនឹងទទួលបានប្រាក់ឈ្នួលដដែល។ នេះបើយោងតាមការចេញសេចក្ដីជូនដំណឹងរបស់ទីស្រ្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។ សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រ្តឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុននេះ។ […]
RECEF និង CEDEAO នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា
បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) ដែលមានសមាជិក ៣៤ប្រទេស និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (CEDEAO) ដែលមានសមាជិក ១៥ប្រទេស នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន មកចូលរួសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃការចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត […]
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃ២៣កក្កដា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។
គ.ជ.ប៖ បណ្ណព័ត៌មានអ្នកបោះឆ្នោតមានរូបថតជាង ៩,៧លានសន្លឹក ត្រៀមចែកជូនប្រជាពលរដ្ឋតាមភូមិ
ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅក្នុងឆ្នាំនេះចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៩.៧១០.៦៥៥ សន្លឹក។ ឯកឧត្តមបានបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោតទៅក្នុងផ្នែក […]
ក្រសួងទេសចរណ៍ ប្រកាសផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត
អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា
ទឹកប្រាក់ជិត៧ម៉ឺនដុល្លារ របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

