សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា នៅផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ មួយចំនួន នៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងប្រើប្រាស់គ្រប់ល្បិចកល ដើម្បីរារាំងដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា គ.២៧ ចំនួន ៣ ៨០៤នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា […]
Tag: បោះឆ្នោត
សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍ឃ្លីបវីដេអូត្រូលឆាវឆាវ និងណែនាំឲ្យយកឃ្លីបទៅចាក់ក្នុងថ្ងៃឃោសនាបោះឆ្នោត
ពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសោរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍វីដេអូត្រូលឆាវឆាវ ដែលបានលើកឡើងពីអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានយកទូរស័ព្ទរបស់សម្តេចចាក់ឃ្លីបវីដេអូត្រូលឆាវឆាវ ហើយសម្តេចបានអរគុណអ្នកធ្វើវីដេអូត្រូលនេះ និងបានផ្តល់មតិតាមឃុំ សង្កាត់ តាមខេត្តនានា យកឃ្លីបនេះទៅចាក់ជាមួយបទចម្រៀងឃោសនាបោះឆ្នោត ព្រោះឃ្លីបនេះបានទាំងសើចផង បានទាំងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតផង និងគួរបោះឆ្នោតឲ្យអ្នកណា។ សម្តេចមានប្រសាសន៍ថា៖ […]
រដ្ឋសភា សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត សំឡេងគាំទ្រ១១១សំឡេង
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាង ច្បាប់ចំនួន៦ផ្សេងទៀត។
ព្រឹកនេះ រដ្ឋសភា ពិនិត្យនិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋសភា បានលើកយក សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ពិនិត្យ និងពិភាក្សា ដើម្បីអនុម័ត។
ពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតតាមឃុំ សង្កាត់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែកក្កដា
គ.ជ.ប នៅថ្ងៃទី២២ ខែមិថុនានេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធទាក់ទងនឹងការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប)។ ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាន់តែខិតជិតមកដល់ ហើយអំឡុងពេលនេះ គ.ជ.ប តាមរយៈក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត កំពុងមមាញឹកក្នុងការផ្តល់បណ្ណព័ត៌មាននេះ ជូនដល់ប្រជាពលរដ្ឋ។ […]
សម្តេចតេជោ ហ៊ុន សែន ៖ ការកែច្បាប់ស្តីពីការបោះឆ្នោត ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងអង្គប្រជុំបូក សរុបរបាយការណ៍ប្រចាំ អាណត្តិទី៦ របស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែ ទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រាប់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ថា វិសោធនកម្មច្បាប់បោះឆ្នោតធ្វើឡើងក្នុងចេតនាល្អ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយដែលជ្រើសរើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្មរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ដែលបដិសេធស្ថានភាពពិតនៃលំហពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា “កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស”។ ក្នុងនោះស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងនូវតថភាព ៤ចំណុច។ មាន១ចំណុច ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា ការចោទប្រកាន់ថា […]
រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត មកពិនិត្យសិក្សា
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន៖ ចលនាឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល បើមិនជាប់ទោសទើបចម្លែក
“បើនិយាយពីតំណាងរាស្ត្រ បើអ្នកឯងមិនបានទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ទេ អ្នកឯងអត់មានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៨ទេ ផ្តាំទៅអ្នកឯងឲ្យហើយ ចឹងអ្នកឯងចង់កាត់សិទ្ធិខ្លួនឯងក៏កាត់ទៅគ្មានអ្នកទៅឈឺក្បាលជាមួយទេ មានតែឌឺឲ្យទៀតកុំទៅបោះឆ្នោត, ដល់ឥលូវនេះវាដឹងតែស្ទុះមិនរួច ចលនាឲ្យគូសសន្លឹកឆ្នោតចោល ឥលូវសួរប៉ុន្មានក្បាលចេញមកពន្យល់ប្រជាជនទៅ បើវាមិនជាប់ទោសទើបវាចម្លែក”។នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីៃនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ […]
សម្តេចតេជោ ហ៊ុន សែន៖ យើងចង់បានការបោះឆ្នោតមួយដោយមិនមានការរំខានពីអ្នកណាក៏ដោយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងចង់បានការបោះឆ្នោតមួយដោយមិនមានការរំខានពីអ្នកណាក៏ដោយ។ មិនចង់ឲ្យមានការរំខាន ឬញុះញង់ពីគ្រប់ឧបាយកលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបំផ្លាញដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករកម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត […]

