សម្តចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនចិន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងទី៣ ឲ្យបានលឿន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត

ឯកឧត្តម ស៊ុន ចាន់ថុល៖ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចវែងឬខ្លីជាង ២៥០គីឡូម៉ែត្រ ដោយត្រូវជៀសស្ពានបុរាណច្រើនកន្លែង

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខា​​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចវែងឬខ្លីជាង ២៥០​គីឡូម៉ែត្រ ព្រោះត្រូវសិក្សាកុំឲ្យមានផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងជៀសឲ្យផុតស្ពានបុរាណជាច្រើនកន្លែងនៅតាមផ្លូវជាតិលេខ ៦។ […]

ដំណឹងល្អ! ថ្ងៃនេះ រាជរដ្ឋាភិបាល ចុះហត្ថលេខាលើការ​សិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

នៅថ្ងៃនេះ សម្ដេចតេជោបានបញ្ជាក់ថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅម៉ោង២រសៀល រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ ដែលនៅពេលខាងមុខយើងនឹងទទួលបានផ្លូវល្បឿនលឿនច្រើនខ្សែបន្ថែមទៀត។ នៅថ្ងៃនេះដែរ សម្ដេចតេជោក៏បានប្រកាសយកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមទៀត។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅព្រឹកថ្ងៃទី៧មិថុនា២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត […]

រដ្ឋមន្ត្រីសាធារណការ ប្រាប់ពីមូលហេតុឡានដឹកទំនិញធំៗ មិនព្រមប្រើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីមូលហេតុដែលមិនសូវមានរថយន្តដឹកទំនិញធុនធ្ងន់ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា មូលហេតុមិនមែនមកពីតម្លៃថ្លៃនោះទេ ព្រោះកន្លងមក កាលពីខែតុលា ឆ្នាំ២០២២ នៅពេលមានការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនឥតគិតថ្លៃ ពេលនោះក៏មិនសូវមានឡានដឹកទំនិញធំៗប្រើផ្លូវល្បឿនលឿននោះដែរ។ បញ្ហានេះក្រសួងក៏បានសិក្សារកមូលហេតុពិតប្រាកដដែលឡានដឹកទំនិញទាំងនោះមិនព្រមប្រើប្រាក់ផ្លូវល្បឿនល្បឿនផងដែរ។ […]

ផ្លូវល្បឿនលឿនទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែនេះ និងចុះ MoU ក្នុងពេលឆាប់ៗ

គម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះ។

ផ្លូវល្បឿនលឿនទីពីរ ភ្នំពេញ-បាវិត តម្លៃ​១,៣៥​ពាន់​លាន​ដុល្លារ នឹង​បើក​ការដ្ឋាន​តាម​ការ​គ្រោង​ទុក​នៅថ្ងៃទី៧ ខែមិថុនា

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន​លឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រម​ដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។

202ថ្ងៃមានរថយន្តចរាចរណ៍ ២,៦លានគ្រឿងលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ក្នុងរយៈពេល២០២ថ្ងៃ ក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានរថយន្តចំនួន ២,៥លានគ្រឿង

នៅទីបំផុតកម្ពុជាមានផ្លូវល្បឿនលឿនទី២ ដែលគ្រោងនឹងបើកការដ្ឋានឆាប់ៗនេះ

ដូចការគ្រោងទុកគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោងមានសារសំខាន់ក្នុងការរឹតចំណងមេត្រីភាព

5
Promotion