រដ្ឋសភា បានអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា […]
Tag: រដ្ឋសភា
ប្រធានរដ្ឋសភាកម្ពុជា ប្រាប់គណៈប្រតិភូសភាសហរដ្ឋអាមេរិកថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ […]
គណៈកម្មការទី៨ រដ្ឋសភា កោតសរសើរមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំពោះការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជននៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ គណ:ប្រតិភូ បានទស្សនកិច្ច តាមផ្នែក សំខាន់ៗ ក្នុងមន្ទីរពេទ្យជាក់ស្ដែងដូចជា នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក […]
អនុប្រធានទី១ រដ្ឋសភាហុងគ្រី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកុម្ភៈនេះ
តបតាមការអញ្ជើញរបស់រដ្ឋសភានៃកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ […]
រដ្ឋសភា អនុម័តច្បាប់ចំនួន៩ ក្នុងឆ្នាំ២០២៤
រដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖១-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័យយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្តម្ភធនជលផល។២-សេចក្ដីព្រាងច្បាប់ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក។៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីឯកភាវូនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។៤-សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា។៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និងឬ ប្រើប្រាស់៦-សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធទឹកកខ្វក់។៧-សេចក្ដីព្រាងច្បាប់ស្ដីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៨-សេចក្ដីព្រាងច្បាប់ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ […]
រដ្ឋសភា ថ្កោលទោសសារនយោបាយបណ្តុះហិង្សាបង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស
អ្នកនាំពាក្យរដ្ឋសភា ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារនយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុង រយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។ នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដែលបាន ធ្វើពលីកម្មដើម្បី «ជាតិ សាសនា និងព្រះមហាក្សត្រ» […]
រដ្ឋសភាកម្ពុជា សម្ពោធអគាររដ្ឋបាលថ្មីកម្ពស់ ១២ជាន់ តម្លៃ ២៥លានដុល្លារ ជាជំនួយពីប្រទេសវៀតណាម
អគារដ្ឋបាលថ្មីនៃរដ្ឋសភាដែលមានកម្ពស់១២ជាន់ បានសម្ពោធដាក់ឱ្យប្រើប្រាស់នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនចំពោះ បក្សកុម្មុយនីស្ត រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឧបត្ថម្ភចំនួន ២៥លានដុល្លារ […]
សម្តេច ឃួន សុដារី ផ្តាំមន្រ្តីការទូតថ្មីត្រូវជំរុញផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរនៅតាមប្រទេសនានា
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្តិ៍ ឈ្មោះរបស់កម្ពុជា។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព […]
រដ្ឋសភា អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានអនុម័តទាំងស្រុងលុបចោលនូវ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានអអញ្ជើញចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៩រូប នៃចំនួនសមាជិកសភាទាំងមូល។ បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានឲ្យដឹងថា គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង […]
ព្រះមហាក្សត្រ ស្នើស្ថាប័នរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជាតិ។ […]
