សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ត្រូវធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះហេីយក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ យោងតាមការជូនដំណឹងរបស់រដ្ឋសភា សម្រាប់សម័យប្រជុំលើកដំបូងនេះនឹងចាប់ផ្តើមនៅម៉ោង៨:០០ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ […]
Tag: រដ្ឋសភា
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកជំទាវ ឃួន សុដារី នឹងឡើងកាន់តំណែងជាប្រធានរដ្ឋសភាជំនួសសម្តេច ហេង សំរិន
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៩ ខែសីហានេះ បានចេញសារសម្លេងទាក់ទងជាមួយតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបានប្រកាសថា តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មក ដោយកំណត់យកលោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងឡើងធ្វើជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៧ ដែលជាការលើកកម្ពស់តួនាទីរបស់ស្ត្រី។ សម្តេចតេជោ ក៏បានឲ្យដឹងថា អនុប្រធានទី១នៃរដ្ឋសភា គឺឯកឧត្តម ជៀម យៀប ដដែល ខណៈអនុប្រធានទី ២នៃរដ្ឋសភា គឺឯកឧត្តម […]
ព្រះមហាក្សត្រ កោះប្រជុំសភាលើកដំបូង សម្រាប់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង ១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ តាមទម្លាប់ដូចនីតិកាលមុនៗ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំជាលើកដំបូងរបស់រដ្ឋសភា ដោយមានថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ថ្វាយព្រះពរស្វាគមន៍ និងកងកិត្តិយសត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ចរួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជា ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះពុទ្ធរូប នៅខាងក្នុងវិមានរដ្ឋសភា […]
សៀវភៅ «សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា» កម្រាស់ជិត៣០០ទំព័រ បានចេញផ្សាយជាសាធារណៈក្នុងខែកក្កដានេះ
សៀវភៅមានចំណងជើងថា សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានចេញផ្សាយជាសាធារណៈនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ សៀវភៅនេះ បានរៀបរាប់ពីសមិទ្ធផល របស់រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាពិសេស ភាពជោគជ័យ ក្នុងវិស័យការទូតសភា។ នេះបើតាមការប្រកាសរបស់រដ្ឋសភា នៅថ្ងៃទី១៩ ខែកក្កដានេះ។ រដ្ឋសភាបានឲ្យដឹងថា វិស័យការទូតសភាជាកិច្ចការមួយរបស់រដ្ឋសភានៅលើឆាកអន្តរជាតិ ក្នុងចំណោមកិច្ចការជាច្រើនរបស់រដ្ឋសភា ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ មានដូចជាការតាក់តែងច្បាប់ ភាពជាតំណាងរបស់ប្រជាពលរដ្ឋ […]
រដ្ឋសភា៖ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីចំនួន៦ ផ្តល់គុណប្រយោជន៍យ៉ាងធំធេង
សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានភាពិក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៦ ទៀតទាក់ទងវិស័យថាមពលអគ្គិសនី។ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីនៃសេចក្តីព្រាងច្បាប់ទាំង៦នេះ ដែលរដ្ឋសភាពអះអាងថា បានផ្តល់គុណប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះគម្រោងអភិវឌ្ឍថាមពលអគ្គិសនី នេះ ក៏បានផ្តល់គុណប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានអគ្គិសនីពីប្រភពថាមពល ស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន និងធានារក្សាបាននូវបរិស្ថានល្អ ធនធានធម្មជាតិ […]
រដ្ឋសភា សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត សំឡេងគាំទ្រ១១១សំឡេង
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាង ច្បាប់ចំនួន៦ផ្សេងទៀត។
ព្រឹកនេះ រដ្ឋសភា ពិនិត្យនិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋសភា បានលើកយក សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ពិនិត្យ និងពិភាក្សា ដើម្បីអនុម័ត។
មកស្គាល់ប្រធានគណៈកម្មការទាំង១០រូប នៃរដ្ឋសភានីតិកាលទី៦
នៅសល់មិនដល់ប្រមាណជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា នឹងចូលមកដល់នៅថ្ងៃទី២៣ ខែកក្កដា
រដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត នៅចុងសប្តាហ៍នេះ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។
គណៈកម្មការរដ្ឋសភា គាំទ្រទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំ ជាការប្រញាប់
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា […]
