ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បងប្អូនឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានកំពុងរៀបចំបែបបទ ដើម្បីប្រគល់ជូនក្រសួងវប្បធម៌រក្សាទុកនូវមរតកដូនតាយើង។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ៕
Tag: វត្ថុបុរាណ
ប្រតិមាព្រះគណេសធំជាងគេ ត្រូវជនទុច្ចរិតបំបែកជាបំណែកៗ លួចចេញពីកម្ពុជាកាលពី ២០ឆ្នាំមុខ
ប្រតិមានេះ ជាប្រតិមាព្រះគណេសធំជាងគេ ធ្វើពីថ្មភក់ មានព្រះសិរជាសត្វដំរី បើកស្លឹកត្រចៀក មានពាក់ក្បាំងទាំងសងខាង សុរង្គកមានលម្អនូវក្បាច់រំយោល មានស្នាប់ដៃ កងដៃ ស្នាប់ទ្រូង និងស្នាប់លម្អនៅលើប្រមោយ ស្លៀកសំពត់ភ្លីញឹកត្រឹមភ្លៅទម្លាក់ជាយជាបន្ទះធំរាងដូចផ្លិតចំពីមុខតាមលំនាំក្បាច់លម្អនៃរចនាបថកោះកេរ ក្នុងសម័យអង្គរ នាសតវត្សទី១០។ ផ្អែកតាមលទ្ធផលដែលរកឃើញដោយក្រុមការងារស្រាវជ្រាវ ចងក្រង និងទាមទារត្រឡប់មកវិញនូវវត្ថុសិល្បៈខ្មែរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញថាប្រតិមានេះត្រូវបានលួចចេញពីទីតាំងប្រាសាទបាក់នៅកំឡុងឆ្នាំ២០០៣។ ប្រតិមានេះរងការខូចខាតជាដំណំព្រោះជនទុច្ចរិតបានបំបែកជាបំណែកៗមានតូចមានធំ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ព្រំដែនខ្មែរ-ថៃ។ ប្រតិមានេះត្រូវបានប្រគល់ពីសហរដ្ឋអាមេរិកវិញនាឆ្នាំ២០២៣។ កំណត់សម្គាល់៖ ប្រាសាទបាក់ជាប្រាសាទទោលដែលស្ថិតនៅក្បែរអ័ក្សផ្លូវចូលប្រាសាទធំ ក្នុងតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ […]
វិទ្យាស្ថានសាលាបារាំងចុងបូព៌ា ប្រគល់វត្ថុបុរាណ ៣១កេស បដិមាព្រះពុទ្ធ និងបំណែកសន្លឹកសីមា ជូនអាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ […]
រកឃើញវត្ថុបុរាណជាច្រើនក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ
មន្ត្រីជំនាញកម្ពុជា បានរកឃើញវត្ថុបុរាណជាច្រើនៅក្នុងសំពៅដែលលិច នៅភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឫស្សី ខេត្តព្រះសីហនុ។ វត្ថុបុរាណទាំងនោះ មួយចំនួនផលិតនៅក្នុងប្រទេសថៃ ដែលមានអាយុកាលចន្លោះស. វ.ទី១៥ – ១៧ នៃគ.ស.។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ និងសហការី បានអមដំណើរក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដឹកនាំដោយឯកឧត្ដម អ៊ុក សុខាអគ្គនាយកបេតិកភណ្ឌ ចុះពិនិត្យនិងវាយតម្លៃ […]
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញវត្ថុបុរាណទើបរកឃើញថ្មីៗ រយៈពេល១០ថ្ងៃ
សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ […]
