១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចសីហនុ! សម្តេចតេជោរំលឹកថា សភាពការពេលនោះលំបាកខ្លាំងណាស់ តែមិនរត់ចោលប្រជាជននោះទេ

ព្រឹត្តិការណ៍ថ្ងៃ១៨មីនាឆ្នាំ១៩៧០ថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋពីព្រះប្រមុខរដ្ឋហើយនៅថ្ងៃទី៩ តុលា ប្រកាសបង្កើតនូវរបបសាធារណរដ្ឋខ្មែរដែលមានសេនាប្រមុខលន់ នល់ ជាប្រមុខ។  សម្តេចតេជោ ហ៊ុន សែន បានរំលឹករឿងរ៉ាវលើបណ្តាញសង្គមសម្តេចនៅថ្ងៃនេះថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។  សម្តេចបានសរសេររៀបរាប់ថា៖ «គាប់ជួនម្សឹលមុិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មិនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។» បើតាមសម្តេចតេជោ «សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភះ ១៩៧៩។គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។» សូមរម្លឹកថា ថ្ងៃទី១៨ […]

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកមតិដែលថាអាមេរិកអាចមកចាប់ខ្មែរឥស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា ជារឿងមិនអាចទៅរួចឡើយ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកបញ្ជាក់ជុំវិញមតិលើកឡើងថា អាមេរិកអាចមកចាប់ខ្មែរឥស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ សម្តេចតេជោ ចាត់ទុកការលើកឡើងនេះ មិនអាចទៅរួចឡើយ សូម្បីតែរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែមីនានេះ សម្តេចតេជោ បានលើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ […]

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែវិនិយោគលើ​កា​រ​កសាងមូលធនមនុស្ស ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ បច្ចុប្បន្នក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន […]

សមាជិកក្រុមប្រឹក្សាភិបាលបក្សAFD របស់អាល្លឺម៉ង់ ស្ញប់​ស្ញែង​ ចំពោះបទពិសោធសម្តេចតេជោ ក្នុងការដឹកនាំ​ប្រទេស​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD មូលដ្ឋាន ប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួប សម្ដែងការគួរសមនៅវិមាន​សាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា […]

កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងកាន់តែល្អប្រសើរទាំងពាណិជ្ជកម្ម និងនយោបាយ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន […]

សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាជម្លោះព្រំដែនជាមួយថៃ មិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលកំពូលហ្វ្រង់កូហ្វូនីខាងមុខនោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ ឯកឧត្តម ជា […]

លោក Zelenskyy អរគុណកម្ពុជាចំពោះការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងអំណរគុណដល់កម្ពុជាចំពោះការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាចំពោះសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើសេចក្តីសម្រេចស្តីពីសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។ ការថ្លែងអំណរគុណរបស់លោក Volodymyr Zelenskyy ក្នុងពេលបានជួបពិភាក្សាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) […]

សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិភា​ក្សា​​​ដោះស្រាយដោយស្មារតីយោគយល់គ្នា លើករណីកីឡាករត្រកូល អេ ទាំង២នាក់

ក្រោយផ្ទុះការវែកញែក លើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានហាមឃាត់កីឡាករ២រូបដែលកូនប្រុសអតីតកែងឆេះជង្គង់ហោះ អេ ភូថង គឺ កីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង មិន​​ឲ្យប្រកួត​រយៈ​ពេល៦ខែ ខណៈពេលអ្នកទាំងពីរ កំពុងត្រៀមប្រកួតនៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន និងរងចាំការដោះស្រាយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា […]

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភាបារាំង–កម្ពុជាដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។  ឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនិងប្រតិភូគឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបារាំងឲ្យកាន់តែរីកចម្រើននិយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិរវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នាហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។  ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនមានសេដ្ឋកិច្ចល្អប្រសើរជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោនិងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។  ឯកឧត្តមបានមានប្រសាសន៍ថាកន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ទំនាក់ទំនងកម្ពុជានិងបារាំងមានភាពល្អប្រសើរឯកឧត្តមក៏បានលើកឡើងថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះនិងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំងដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះដែលជាចំណុចដ៏សំខាន់នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងបារាំងបន្ថែមទៀត។កន្លងទៅនេះសម្ដេចនិងឯកឧត្តមអេម៉ានូអែលម៉ាក្រុង  ប្រធានាធិបតីបារាំងគឺជាមិត្តដ៏ជិតស្និតជាមួយគ្នាដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។  សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសចាប់តាំងពីជំនួបសីហនុ–ហ៊ុនសែនកាលពីថ្ងៃទី២ខែធ្នូឆ្នាំ១៩៨៧នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជានិងគម្រោងអភិវឌ្ឍន៍នានា។  សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជានិងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិនិយោគដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។  ឯកឧត្តម Thomas Lam […]

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា និងកងទ័ពឡាវ ពង្រីកកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា និងកងទ័ពឡាវ បង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ជាពិសេស កិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការលើកទឹកចិត្តរបស់សម្តេចតេជោ ដូចនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជា​មួយឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) […]

5
Promotion