សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលផ្សព្វផ្សាយរូបភាពស្វាគមន៍សម្តេចនៅ Time Square ដោយឥតគិតថ្លៃ

“សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។ នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មតាម Billboard ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះ”។ នេះជាសារលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ […]

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

ក្នុងសារលិខិតថ្លៃងក្នុងឱកាស«ទិវាសន្តិភាពអន្តរជាតិ» ( ២១ កញ្ញា ឆ្នាំ ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ពីជំហរដ៏គត់មត់ក្នុងការបន្តធ្វើឱ្យសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យកាន់តែប្រសើរឡើង

ក្នុងជំនួបជាមួយលោកជំទាវ ផេននី វ័ង (Penny Wong) រដ្ឋមន្រ្តីការបរទេសអូស្រា្តលី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីជំហរដ៏គត់មត់របស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមមានជាអាទិ៍៖ ការបន្តកែទម្រង់អភិបាលកិច្ច និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ដំណើរការ និងការអនុញ្ញាតបន្តសុពលភាពអាណត្តិអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ខណៈដែលប្រទេសជាច្រើនក្នុងតំបន់មិនអនុញ្ញាតក៏ដោយ។ […]

ប្រធានាធិបតីទីម័រឡេស្តេ ស្នើឱ្យកម្ពុជាពិចារណាលទ្ធភាពវិនិយោគ និងធ្វើអាជីវកម្មរួមគ្នា ក្នុងវិស័យអាកាសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ កម្ពុជា​ចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបានចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុង ក្នុងជំនួបជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres)  អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយក […]

អាមេរិក សម្រេចផ្តល់ជំនួយតាមរយៈ USAID ជូនកម្ពុជាឡើងវិញ

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវការគូសបញ្ជាក់ពីប្រជាប្រិយភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅស្រុក

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងពេបជ្រាយ តែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ

“ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២១ ខែកញ្ញា។ សម្តេចតេជោ ហ៊ុន សែន បន្តថា៖ “ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ”។ ទន្ទឹមនេះ សម្តេចតេជោ […]

អ្នកឧកញ៉ា លឹម ហេង៖ក្រុមហ៊ុនក្នុងស្រុកជិត១០០ទៅចូលរួមវេទិកាធុរកិច្ចអាមេរិក-កម្ពុជានៅទីក្រុងញ៉ូយ៉ក

វេទិកាធុរកិច្ចអាមេរិក-កម្ពុជាដែលគ្រោងធ្វើឡើងនៅទីក្រុងញ៉ូយ៉កមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ខែកញ្ញាដល់ថ្ងៃទី២៣ខាងមុខនេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេងបង្ហើបប្រាប់ថាមានក្រុមហ៊ុនក្នុងស្រុកជិត១០០ក្រុមហ៊ុនបានទៅចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព»

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់ បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការបញ្ជាក់ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ សារលិខិតរបស់សម្តេចធិបតី បញ្ជាក់ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ […]