សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយលោកជំទាវ នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដេីម្បីក្រាបបង្គំទូលសួរពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានក្រុមហ៊ុនធំៗរបស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបក្រុមហ៊ុនធំៗ របស់ចិនជាបន្តបន្ទាប់ ក្រោយពេលទៅដល់រដ្ឋធានីប៉េកាំងទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នេះសបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មិនទុកពេលវេលាចោល ហើយក្តាប់យកឱកាសមាសនេះ ទាញយកផលប្រយោជន៍ពីមិត្តចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅសៀលថ្ងៃទី១៤ ខែកញ្ញា ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ […]

ដំណឹងល្អ! រាជរដ្ឋាភិបាល អនុញ្ញាតឲ្យអាជីវករដែលប្រកបមុខរបរតូចតាច មិនចាំបាច់សុំចុះបញ្ជីធ្វើអាជីវកម្មឡើយ

រាជរដ្ឋាភិបាល សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយអន្តរក្រសួងកាលពីឆ្នាំ២០១៦កន្លងទៅ។ ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អាជីករដែលប្រកបមុខរបរតូចតាចមិនចាំបាច់សុំចុះបញ្ជីធ្វើអាជីវកម្ម ដូចជា អាជីវកម្មសិល្បៈសូនរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៣ថ្ងៃក្នុងសប្តាហ៍នេះ

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការបរទេសកម្ពុជា និងគុយបា រៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០​២៣ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុងតាខ្មៅ។ ការជួបពិភាក្សាការងារតាមទូរស័ព្ទនេះ ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារ ជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវវាយតម្លៃបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឲ្យហ្មត់ចត់មុននឹងតែងតាំង

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពីសម្តេចបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យឡើងធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សម្តេចនាយករដ្ឋមន្រ្តី បានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម […]

នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនយើងជំរុញពលរដ្ឋឲ្យទៅធ្វើពលករគេទេ តែជាការបង្កើនជម្រើសការងារ

“មិនមែនយើងជំរុញពលរដ្ឋឲ្យទៅធ្វើខ្ញុំគេគេទេ យើងបង្កើនការងារដើម្បីពលរដ្ឋយើងមានជម្រើស យើងខិតខំបង្កើតផ្ទៃក្នុង ដើម្បីឲ្យពលរដ្ឋយើងមានឱកាស តែយើងក៏មិនហាមឃាត់ឲ្យបងប្អូនយើងទៅក្រៅប្រទេសដែរ”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើលោកនេះ មិនមានប្រទេសណារាំងខ្ទប់ពលរដ្ឋ មិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា កម្ពុជាទទួលស្គាល់ថា […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី សុខចិត្តទទួលពាក្យគេថា ទៅក្រៅដើម្បីសុំគេ តែសម្តេចធ្វើដើម្បីបានផលដល់ប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសុខចិត្តទទួលពាក្យគេថា សម្ដេចដើរទៅក្រៅប្រទេសដើម្បីស្មុំគេ តែសម្តេចធ្វើមិចឲ្យតែបានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ។ សម្តេចធិបតិបានថ្លែងបែបនេះ ក្នុងជំនួបជាមួយនឹងកម្មករជិតជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្នកខ្លះថាសម្តេចតេជោចេញទៅក្រៅដើម្បីស្មុំគេ ឥលូវគេថាដល់វេនខ្ញុំចេញទៅក្រៅដើម្បីស្មុំគេ យើងសុំចរចា មិនមែនទៅលុតជង្គង់សុំគេទេ គឺចរចាអង្គុយកន្លែងស្មើគ្នា […]

ជោគជ័យ​របស់សម្តេច​មហាបវរធិបតី​ ក្នុង​ជំហាន​ដំបូង​លើ​ឆាក​អន្តរជាតិ​នៅ​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី

១. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ត្រូវ​បិទ​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ទី​៧​កញ្ញា ម្សិល​ម្ង៉ៃ​ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ពេញ ​(ពី​៤​ដល់​៧​កញ្ញា),  សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូល​រួម​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ជំនួប​កំពូល(ក្របខណ្ឌអាស៊ាន), ជំនួប​កំពូល​ទ្វេភាគី (ដោយ​​ឡែក​ពី​ក្រប​ខណ្ឌ​អាស៊ាន), ព្រម​ទាំង​កិច្ច​ប្រជុំ​ផ្សេងៗដទៃ​ទៀត សរុប​ទាំង​អស់​ជាង​៣០។ ជា​រួម, សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​ឱកាស​ចាប់​ដៃ, ជួប​ជា​ផ្លូវ​ការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទៅកាន់ឥណ្ឌូនេស៊ី ទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ។ សម្តេចបានបញ្ជាក់ថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត ២​ម៉ឺន​នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា […]