ព្រះរាជពិធីសាសនា ក្នុងឱកាស​ខួប​២០​ព្រះ​វស្សា​នៃកា​​រគ្រងព្រះ​​បរមសិរី​រាជ​សម្បត្តិ ​បានប្រារព្ធ​ឡើងនៅ​ព្រះបរមរាជវាំង

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ទ្រង់សព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីសាសនា ក្នុងឱកាសគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ ព្រះរាជពិធីដែលបានរៀបចំនៅក្នុងព្រះមរបរាជវាំងនេះ ក៏មានការយាង និងអញ្ជើញចូលរួមពី ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា […]

TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋសរុបចំនួន ៤.០៨០ ករណីក្នុងខណ្ឌសែនសុខ 

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋសរុបចំនួន ៤.០៨០ ករណីនៅក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  សមាគម TYDA ឲ្យដឹងថា ករណីទាំងនោះរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ […]

ចំណុចពិសេស​ទាំងនេះធ្វើឱ្យ MV ចម្រៀង«កឋិនសាមគ្គីមហា​គ្រួសារខ្មែរ » មានអ្នកចូលទស្សនា​ជាង២លានដង ត្រឹម​តែមួយថ្ងៃ …!

ពិតជាមិនធម្មជាទេ MV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » ដែលដឹកនាំថតផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺមានអ្នកចូលរួមទស្សនារហូតដល់ទៅជាង ២ លានដង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចំនួនអ្នកចូលទស្សនា​យ៉ាង​ច្រើនគំហុក ត្រូវបានគេកត់សម្គាល់ឃើញថា ដោយសារក្នុង MV ចម្រៀងនេះ មានចំនុចពិសេសជាច្រើន ។ ការផលិតMV ចម្រៀង « កឋិនសាមគ្គីមហាគ្រួសារខ្មែរ » […]

សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ ការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា ការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងវិទ្យាល័យហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​អ​ញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំទៅតាមទីជនបទ គឺជាគោលនយោបាយផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែខ្ពស់។ សម្តេចមហាបវរធិបតី ក៏បានប្រកាសបង្ហាញគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ ដើម្បីឱ្យកូនចៅប្រជាពលមិនលំបាកធ្វើដំណើរឆ្ងាយ។ សម្តេចបវរធិបតី បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងជំនាញសហការជាមួយភាគីចិន ​បើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់និងមានសក្តានុពលខ្ពស់។ ការណែនាំរបស់សម្តេចបវរធិបតី បែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន បានឯកភាពរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជានិងចឹងចូវឱ្យបានច្រើនជាងមុន៕ អត្ថបទ៖ […]

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលមាន ៦ជំពូក និង ១៥មាត្រា […]

សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់ នៅថ្ងៃបុណ្យ​ជាតិសំខាន់​ៗ​ចំនួន៣

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៥ តុលា ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ក្នុងបុណ្យជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រារព្ធឡើងនៅចុងខែតុលា និងក្នុងខែវិច្ឆិកា ខាងមុខនេះ។ បុណ្យជាតិសំខាន់ៗទាំង៣ រួមមានព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ […]

នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ជំរុញឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ […]