សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»
តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើបរីករាយយ៉ាងខ្លាំងដែលកម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ លោក សំ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោករបស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត”
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញា […]
ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល?
ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ? សព្វថ្ងៃ ក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយសារតែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេលយើងបំភ្លឺរឿងមួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះមានបណ្តាញនិងមានការចាត់តាំងច្បាស់លាស់ពីព្រោះព័ត៌មានមួយដែលគេប្រឌិតឡើងត្រូវបានបណ្តាញរបស់គេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមក្នុងគោលបំណងញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវភ្ជុំបិណ្ឌដែលប្រជារដ្ឋកំពុងជួបជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែរដោយចាត់ទុកបញ្ហានេះជារឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់ទុកជាសេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ”ជាវេទិកាសម្រាប់យុវជនបានឈ្វេងយល់ និងចូលរួមវេចនំអន្សមខ្មែរ
អមជាមួយរូបភាពកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ”ជាច្រើនសន្លឹកនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក កម្មវិធីនេះ បានដើរតួជាវេទិកាមួយបន្ថែមទៀត សម្រាប់ញាតិមិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន បានឈ្វេងយល់ និងចូលរួមវេចនំអន្សម និងនំខ្មែរផ្សេងៗទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កម្មវិធីនេះ មិនត្រឹមតែជាការបង្កើនបរិយាយកាសនៃការជួបជុំប្រកបដោយ ស្នាមញញឹម មោទនភាព […]
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ
បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានផ្ញើសារជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតីបានសរសេរក្នុងខ្លឹមសារជូនពរថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមជួយថែរក្សាប្រោសព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសពីគណនីCoolApp ផ្ទាល់ខ្លួនផ្លូវការ ដើម្បីផ្តល់ជូនព័ត៌មាន និងសកម្មភាពការងារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសពីគណនីCoolAppផ្ទាល់ខ្លួនផ្លូវការដេីម្បីបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពី បណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចបវរធិបតី […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់៣សម្រាប់កម្ពុជា
នៅក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 បានផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា។ សម្រាប់សម្តេចធិបតី ហ៊ុន […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យជាក់ស្ដែងនិងសំណេះសំណាល ជាមួយពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត នៅទីតាំងចំណតសួនច្បារឬស្សីកែវ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ គួរបញ្ជាក់ថា ប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនេះ គឺធ្វើឡើងរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ដោយចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ […]

