ឧបនាយករដ្ឋមន្រ្តី ស សុខា គាំទ្រពេញទំហឹងការសម្រេចចិត្តរបស់សម្តេចតេជោបញ្ចប់ការចូលរួមក្នុងតំបន់ CLV-DTA

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះករណី CLV-DTA

រដ្ឋាភិបាល ដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

នៅយប់ថ្ងៃសុក្រនេះ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ

ឯកឧត្តម គួច វែងស្រ៊ុន ​ប្រាប់កញ្ញា កន្និថា៖​ «កុំទាន់មានមោទនភាពទាញខ្លួនមកឆ្លើយឆ្លងជាមួយសម្តេចធិបតី»

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឆ្លើយតបទៅកញ្ញាកន្និថា ថាគប្បីបើកចិត្តឱ្យទូលាយទទួលយកអ្វីដែលជាផលប្រយោជន៍ជាតិ​ កុំសប្បាយអរនឹងភាពល្បឺល្បាញបន្តិច​ ពិសេសកុំទាន់មានមោទនភាព ទាញខ្លួនមកឆ្លើយឆ្លងជាមួយសម្តេចធិបតី​ ទាំងដែលសម្តេចធិបតីអត់បាននិយាយ​អ្វីសូម្បីមួយមាត់។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា កន្និថា បាននិយាយក្នុងវីដេអូបង្ហោះក្នុងផេកfacebook «The Kanitha Show» ថាសម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងសំណេររបស់កញ្ញា​ រឿង Gumball 3000។ ពាក់ព័ន្ធនឹងបញ្ហានេះ […]

២០៨ដុល្លារ កាដូភ្ជុំបិណ្ឌជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥​ជូនកម្មករ និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានចំនួនជាង៩១ម៉ឺននាក់ដែលកំពុងបម្រើការនៅក្នុងរោងចក្រសហគ្រាសជាង១៥០០ក្នុងពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ​២០២៥ តាមរយៈការបោះឆ្នោត មានសំឡេងភាគច្រើនលើសលប់៤៦លើ៥១សំឡេងបានគាំទ្រតួលេខ២០៦ដុល្លារ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ មិនថាតិចក្តី ច្រើនក្តី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្ត​កើនឡើងជារៀងរាល់ឆ្នាំ​មិនថានៅក្នុងបរិបទកូវីដ-១៩ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល​ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត ។ […]

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សរសើរពីស្ថិរភាពនយោបាយនៅកម្ពុជា

ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី […]

អង្គការមូលនិធិអាស៊ី ប្ដេជ្ញាបន្តភាពជាដៃគូក្នុងការគាំទ្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ក្នុងឱកាសនៃជំនួបនេះលោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន […]

ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យដំឡើងប្រាក់ខែកម្មករនិយោជិត ឆ្នាំ២០២៥ កើនឡើង ៤ដុល្លារទៀត គឺ ២០៨ដុល្លារក្នុង ១ខែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅឯកឧត្តម […]

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កត់សម្គាល់​ពីភាពរីកចម្រើន និងយុទ្ធសា​ស្ត្រប​​ញ្ច​កោ​ណរបស់​កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភា​ក្សាការងារ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤  ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី​ភាព​ក្នុងពិធី​អភិសេ​កព្រះបដិមា និងបួងសួងសុំ​សេចក្តីសុ​ខ នៅសារមន្ទីរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ​ ព្រមទាំងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា នៅសារមន្ទីរជាតិ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីអភិសេកព្រះបដិមាដែនេះក៏មានការចូលរួម ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មកពីក្រសួង ស្ថាប័ន រដ្ឋនានាជាច្រើនរូបទៀតផងដែរ។ កាលពីថ្ងៃទី២២ សីហា កន្លងទៅ កម្ពុជាបានរៀបចំពិធីទទួលវត្ថុវបុរាណខ្មែរ ចំនួន​ ៧០​ […]