សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ។ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។ ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ២០២៤ នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) […]

រដ្ឋគ្រោង​ពង្រាយ​មន្ត្រីកសិ​កម្ម​ឃុំ​​ចំនួន ​១ពាន់​នាក់​​បន្ថែម នៅឆ្នាំក្រោយ ដើម្បី​​ពន្លឿន​ជួយ​​កសិករ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងនឹងពង្រាយមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត ដើម្បីពន្លឿនការជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។ នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត មោទនភាព ដែលឃើញវត្តមានផលិតផលខ្មែរកាន់តែច្រើនលើទីផ្សារពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះយើងអាចនិយាយដោយមោទនភាព ដែលមានផលិតផលរបស់ខ្មែរលើទីផ្សារពិភពលោក សម្តេចធិបតីចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានា គឺបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងដោយជោគជ័យរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះទេ។ សម្តេចធិបតីបានថ្លែងថា ដីកសិកម្មមិនរីកទេ […]

សម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត

រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុនអាមេរិក ដែលចង់វិនិយោគលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញានេះ បានជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ […]

លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្រ្តសម្តេចធិបតី នឹងធ្វើឱ្យរលាយគំនិតរវើរវាយ នៃក្រុមជ្រុលនិយម

ចាប់តាំងពីចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០២៤ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសពី គម្រោងអភិវឌ្ឍន៍ ព្រែកេ ជីកហ្វូណនមក ក្រុមអ្នកប្រឈងជ្រុលនិយមក្រៅស្រុកមួយក្រុមតូច បានកើតការព្រួយបារម្ភអំពីអាយុជីវិត នយោបាយ របស់ពួកគេ ព្រោះពួកគេយល់យ៉ាងច្បាស់ថា នៅពេលណាប្រទេសជាតិកាន់តែមានការអភិវឌ្ឍ កាន់តែរីកចម្រើន នោះប្រជាជនកាន់តែលែងជឿទៅលើពាក្យភូតភរ កុហកបោកប្រាស់ពួកគេ ជាពិសេសការញុះញង់ឱ្យមានការបះបោរខុសច្បាប់។ ហេតុនេះ ដើម្បីជាដង្ហើមចុងក្រោយ មុននឹងនយោបាយពួកគេដាច់ខ្យល់ ពួកគេត្រូវតែត្រដរខ្យល់ដកចង្ការមាន់ ធ្វើ យ៉ាងណាប្រឆាំង ជំទាស់ ឬបំផ្លាញការអភិវឌ្ឍ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ហ្វីលីពីន បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ […]

កម្ពុជា ​ស្វែងរកការ​វិនិយោគបន្ថែមពី​​ពិព័រណ៍អន្តរជាតិចិន លើកទី២៤

តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុង​ស្វែងរ​ក​មធ្យោបា​យ​ថ្មីនៃ​កិច្ចសហ​ប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់អក្ខរកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃកម្ពុជា ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤។ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជា ពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក កុមារនិងយុវជនជនជាតិដើមភាគតិច […]