ឯកឧត្តម គួច វែងស្រ៊ុន៖ សម្ដេចតេជោ ហ៊ុនសែន បាន​ការពារ​ទឹកដី ដោយយក​ជីវិតជាដើមទុនតាំងពីសម័​យ​រំដោះរបប​​ខ្មែរក្រហម រហូតដល់សម័យសន្តិភាព

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានការពារទឹកដី ដោយយកជីវិតជាដើមទុន តាំងពីសម័យរំដោះរបបខ្មែរក្រហម រហូតដល់សម័យសន្តិភាព ។ ភ្ជាប់ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តម ក៏បានបង្ហាញវីដេអូជិត២នាទី នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ កាលពីឆ្នាំ២០១១ ផងដែរ។ វីដេអូនោះ បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសេីររដ្ឋបាល​ខេត្តកំពត​ ដែល​បានសាងសង់​នាឡិកាធំ រួមចំណែកលេី​កកម្ពស់វិស័យ​ទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសេីររដ្ឋបាលខេត្តកំពត​ លើកិច្ចខិតខំប្រឹងប្រែង​សាងសង់នាឡិកាធំ ដែលជាសមិទ្ធផលថ្មី​ រួមចំណែកក្នុងការលេីកកម្ពស់ទេសចរណ៍ទាំងក្នុងស្រុក​ និងក្រៅស្រុក​ ហើយបន្ថែមជាជម្រេីសសម្រាប់មហាជនអញ្ជេីញទៅទស្សនា។ លើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសរសេរក្នុងខ្លឹមសារអំពាវនាវថា៖ “សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ រីករាយកំសាន្តជាមួយនឹងសមិទ្ធផលថ្មី​ ព្រមទាំងទីកន្លែងទេសចរណ៍ជាច្រេីនទៅទឹកដីខេត្តកំពត​ ក៏ដូចជាខេត្តជាប់សមុទ្រទាំងបួនរបស់យេីង​ផងដែរ។” សម្តេចធិបតី បានចាត់ទុកសមិទ្ធផលថ្មីនៅក្រុងកំពត​ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកបញ្ហា និងសំណូមពរផ្សេងៗ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមភាពយន្ត កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ដែលមានការសម្របសម្រួលដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ នៅក្នុងជំនួបនេះ សម្ដេចធិបតីបានសម្ដែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំរុញបណ្ដុះបណ្ដាលទៅលើវិស័យភាពយន្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់នឹងទទួលយកនៅផលលំបាករបស់ផលិតករភាពយន្តដើម្បីពិនិត្យនឹងដោះស្រាយ លើការអនុគ្រោះពន្ធបន្ថែម ដើម្បីសម្រួលឲ្យវិស័យភាពយន្តអាចបន្តងើបឈរ ក្រោយផលប៉ះពាល់ដោយសារការរាលដាលវីរុសកូវីដ១៩ និងបញ្ហាផ្សេងៗ ដែលជាឧបសគ្គដែលធ្វើឱ្យវិស័យភាពយន្តប្រឈមនិងបញ្ហា។ លោក ឆាយ […]

ម្ចាស់ហាង Nisset Cafe បញ្ចុះតម្លៃសម្រាប់អតិថិជន ដោយគ្រាន់តែបង្ហាញរូបភាពការចូលរួមជាមួយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសេីរ ចំពោះម្ចាស់ហាង Nisset Cafe ដែលបានផ្តល់ការបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន

ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាចំនួនជិត១១លានដុល្លារ ពីសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់

គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនឹងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខទទួលបានពី មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើម ពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ។ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុងមូលនិធិនេះ ប្រៀបដូចទឹកបាក់ទំនប់ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបែរជាចោទប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា […]

រាជរដ្ឋាភិបាល បង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំណុះក្រោម​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល

រាជរដ្ឋាភិបាល បានសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ បើតាមអនុក្រឹត្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវមានភារកិច្ច ដូចជា  ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ, សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងនិងជុំវិញអាកាសយានដ្ឋានអន្តរជាតិ ,និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច […]

រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងកំពង់សោម ដោយកាត់យកឃុំ​ចំនួន៥ ពីស្រុកព្រៃនប់

រាជរដ្ឋាភិបាល បានសម្រេចបង្កើត ក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់។  ឃុំទាំង៥នោះរួមមាន គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ សីហា ២០២៤ បានកំណត់ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ គឺ សង្កាត់រាម សង្កាត់បិតត្រាំង […]

សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្រី្តនឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី ១០០រៀលឡើងទៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញការភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

តាបូរណ៍៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនទទួលបានការគាំទ្រដែលមិនធ្លាប់មានពីមុនមក

“មូលនិធិហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន” ដែលត្រូវបានស្នើឡើងថ្មីៗ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការគាំទ្រ ដោយទទួលបានមតិយោបល់ពីប្រជាពលរដ្ឋជាង ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងបន្ទាប់ពីការប្រកាសរបស់ខ្លួន។ការឆ្លើយតបដ៏គួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃមោទនភាពជាតិ និងទំនុកចិត្តលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការការពារផលប្រយោជន៍ជាតិ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ដែលជារឿយៗត្រូវបានកំណត់លក្ខណៈដោយសម្ភារៈបរិក្ខារដែលមិនបានរក្សាទុក និងលទ្ធភាពប្រើប្រាស់ធនធានមានកម្រិត។ ក្រុមអ្នកគាំទ្របានសម្តែងនូវអារម្មណ៍ជាតិនិយមយ៉ាងខ្លាំង ដោយលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទាំងនេះមិនត្រឹមតែលើកកំពស់ជីវភាពសម្រាប់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបូរណភាពទឹកដីរបស់កម្ពុជា។ ប្រជាពលរដ្ឋជឿជាក់ថា ការវិនិយោគដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនមានសារៈសំខាន់ណាស់ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងយ៉ាងឆាប់រហ័សនៃភាពសាទរចំពោះមូលនិធិហេដ្ឋារចនាសម្ព័ន្ធក៏បានជំរុញឱ្យមានការពិភាក្សាទាក់ទងនឹងមនោសញ្ចេតនានយោបាយដ៏ទូលំទូលាយផងដែរ។ ការស្ទង់មតិនាពេលថ្មីៗនេះបានគូសបញ្ជាក់ពីប្រតិកម្មយ៉ាងសំខាន់ប្រឆាំងនឹងរដ្ឋាភិបាល ដោយបង្កើនការព្រួយបារម្ភអំពីទំនុកចិត្ត និងការរំពឹងទុករបស់សាធារណជន។ ខណៈពេលដែលរដ្ឋាភិបាលបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ […]

ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី បដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណជូនអ្នកចូលរួមបរិច្ចាគក្នុងមូលនិធិព្រំដែន មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់

ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើលិខិតថ្លែងអំណរគុណជូនអ្នកបរិច្ចាគក្នុងមូលនិធិព្រំដែន ប្រកាសបដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។ ការប្រកាសបសេធនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន​ អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។ ក្រុមការងារសម្តេចធិបតី បញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ​ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ […]