ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ជាខួបមួយឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា។ នាវាកម្ពុជា បានចេញដំណើរដោយភាពក្លៀវក្លា ជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព នោះគឺសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានកត់សម្គាល់ពីរបៀបដឹកនាំរបស់អ្នកជំនាន់ថ្មី និងបានលើកសរសើរថា ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ហើយរាជរដ្ឋាភិបាលជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលជំនាន់ថ្មីដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលអាណត្តិទី៧ ពោលគឺរាជរដ្ឋាភិបាលជំនាន់ថ្មី ដឹកនាំដោយសម្តេចធបតី ហ៊ុន ម៉ាណែត ថាមានភាពស្វាហាប់ និងការទទួលខុសត្រូវ ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ពោលគឺចំថ្ងៃគម្រប់មួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ។ ឯទ្រឹស្តី […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូម្បីគ្រួសារអាទិទេព ក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្នាឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កត្តាសន្ដិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបបរទេសស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរមកវិញ។ សន្ដិភាពមានសារសំខាន់បំផុត សូម្បីគ្រួសារអាទិទេពក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្រួសារឡើងវិញ ហើយដោយសារសន្ដិភាពខ្មែរអាចប្រមូលផ្ដុំនូវដួងប្រលឹងដូនតាមកមាតុប្រទេសវិញនាពេលនេះ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី“ទទួលវត្ថុបុរាណខ្មែរ ដែលបាន ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាបាត់បងវត្ថុបុរាណនានា ក៏ព្រោះខ្មែរមានសង្គ្រាម […]
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃជំនួបនៅរសៀលថ្ងៃទី២១ ខែសីហានេះ លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th […]
ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប
(ភ្នំពេញ)៖ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។ អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុងបាននិយាយថា […]
នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Develo pment សរសើរភាពរីកចម្រើននៅកម្ពុជា
លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ។ ការកោតសរសើរកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ លោកនាយកប្រតិបត្តិ […]
ស្ពានឆ្លងទន្លេបាសាក់ ពីចាក់អង្រែក្រោមទៅព្រែកប្រា សាងសង់សម្រេចបានជាង១០ភាគរយហើយ
គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីតំបន់ចាក់អង្រែក្រោម ទៅព្រែកប្រា សាងសង់សម្រេចបានប្រមាណជាង១០ភាគរយហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើម បានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន […]
ក្រុមហ៊ុនវិនិយោគធំៗចំនួន១២របស់ចិន ជិះយន្តហោះមកស្វែងរកឳកាសវិនិយោគនៅកម្ពុជា
ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគ បានបង្ហាញក្តីពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម […]
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង កោតសរសើរការរីកចម្រើនរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្ដម Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Jang Yun Gon បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព […]
(វីដេអូ)ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានសំណាងដែលមានរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជាប្រកបដោយយុទ្ធសាស្រ្តរឹងមាំការពារសន្តិភាព
ថ្លែងក្នុងកម្មវិធីសន្និសីទរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញពីការសោកស្ដាយដែលកម្ពុជាមានក្រុមប្រឆាំងជ្រុលនិយមមួយ ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ ហើយការប្រឆាំងបែបនេះ ផលដែលទទួលបានភាពសាបរលាបដោយឯកឯង។ អត្ថបទ និងវីដេអូ៖ ពុទ្ធិកា

