សម្តេចនាយករដ្ឋមន្ត្រី៖ ឆ្នាំ១៩៩៩ នៅរដ្ឋសភាមានបក្សច្រើនរួមទាំងបក្សសម រង្ស៉ី ដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិ​វឌ្ឍន៍​ត្រីកោណ?

«ខ្ញុំសួរដូចឆោត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះមានតាំងពីឆ្នាំ១៩៩៩ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាម្នាក់ឯងទេ ពីឆ្នាំ១៩៩៩ មាន ៣គណបក្ស ២០០៣ គណបក្សរបស់លោកនឹង (បក្ស សម រង្ស៉ី) ក៏មាននៅក្នុងសភាដែរ មិចក៏មិនតវ៉ាជំទាស់ពេលនោះ ស្ងាត់ម្លេះបានន័យថា អស់លោកក៏យល់ថា កិច្ចព្រមព្រៀងនេះមិនគ្រោះថ្នាក់ ទើបឯងឥលូវឃើញចាប់ផ្តើមបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម ចុះ​ពេលដែលនៅសមាជិកសភា គណបក្សមាន ៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនឹង?»។ នេះជាការចោទសួររបស់សម្តេចធិបតី ហ៊ុន […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំ​ទាវបណ្ឌិត ផ្តល់កាណូត​២ គ្រឿង​បន្ថែម ជូន​ប្រជាជននៅ​ឃុំមានជ័យ និង​ឃុំក្លែង ស្រុកសណ្ដាន់

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ព​ជើង​គោក […]

អ្នកឧកញ៉ា ម៉ៅ ចំណាន លេចមុខនៅក្នុងពិធីក្រុងពាលី « ស្នាមញញឹមនៃ កម្ពុជា » រួមជាមួយសិល្បករៗល្បីៗជាច្រើននៅមុខ ប្រាសាទ អង្គរវត្ត

នៅព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានលេចមុខនៅក្នុងពិធីក្រុងពាលីកម្មវិធី « ស្នាមញញឹមនៃ កម្ពុជា » រួមជាមួយអ្នកពាក់ពន្ធ ព្រមទាំងសិល្បករសិល្បការិនីល្បីៗជាច្រើន មុននឹងពិធីនេះរៀបចំឡើងនៅថ្ងៃស្អែក ។ ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ ខ្មែរ បាន​មានប្រសាសន៍ថា «ស្នាមញញឹមនៃកម្ពុជា» គឺជា​ព្រឹត្តិការណ៍​ដែល​សិល្បករ​ សិល្បការិនី ​​បុគ្គល​ដែល​មាន​ឈ្មោះ​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ និង​អ្នក​ជំនាញ​បង្កើត​មាតិកា​ល្អៗ​​ មកជួបជុំគ្នា​​​នៅ​លើ​ដែន​ដី​អង្គរ​តែ​មួយ​ ក្នុង​បំណង​រួម​គ្នា ​ផលិតមាតិកា​វីដេអូ​ខ្លីៗ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់វិនិយោគិនមកពីទីក្រុងសានថូវ ពង្រីកការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ជួបជាមួយ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូក្រុមហ៊ុនចំនួន០៩ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប […]

ឯកអគ្គរដ្ឋទូតកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៣ សីហា ២០២៤។ ក្នុងជំនួបនេះ ឯក​អគ្គ​រ​ដ្ឋទូត បានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ។ ឯកឧត្តម ផាក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រទេសបារាំង ដែលជោគជ័យលើការ​រៀបចំកីឡាអូឡាំពិក

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បារាំងក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាបានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ហើយអ្វីដែលពិសេស ការផ្តល់កិត្តិយសសម្រាប់សិល្បករកម្ពុជា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ និង អរគុណដល់សិល្បករ កម្ពុជា លោក វណ្ណដា សម្រាប់វត្តមានលើឆាកបិទការប្រកួតកីឡា​ អូឡាំពិករដូវក្តៅ នៅទីក្រុង ប៉ារីស 

នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤ នេះ ប្រជាជន កម្ពុជា មានមោទកភាពខ្លាំង ចំពោះតារាចម្រៀងរ៉េប វណ្ណដា ដែលមានវត្តមាននៅលើឆាកបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង ប៉ារីស ប្រទេស បារាំង អមដោយបទចម្រៀង « Time To Rise » ជាមួយនិងមោទកភាពនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរចំពោះតារាចម្រៀង រ៉េប វណ្ណដា ផងដែរនៅក្នុងថ្ងៃនេះ […]

នាយករដ្ឋមន្ត្រី ផ្តល់គោលការណ៍ឲ្យជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ធ្វើការជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ។ […]

ក្រុមហ៊ុនយក្សផលិតរថយន្តរបស់ចិន សម្លឹងឃើញឳកាសវិនិយោគនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅក្រុមហ៊ុន Chery Holding Group Co., Ltd. នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui បានបញ្ជាក់ថា […]

ស្ថាបនិក Gumball 3000 រំពឹងថា ព្រឹត្តិការណ៍​ជួបជុំក្បួនរ​ថយន្តអន្តរជាតិនៅ​ខេត្តសៀមរាប នឹងជួយវិស័យទេសច​រណ៍របស់កម្ពុជា

លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានរំពឹងថាចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia”  នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេស​ចរណ៍​​របស់​កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។ ការបង្ហាញក្តីរំពឹងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ […]