ក្នុងសារាចរដែលចេញនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១(មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។ ការអនុញ្ញាតដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំទី៥លើពិភពលោក ដោយសារស្រ្តីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដែលចូលរួមចំណែកក្នុងការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ព្រមទាំងការគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់និងអន្តរជាតិដើម្បីជំរុញកំណើននិងនវានុវត្តន៍ឆ្លងព្រំដែន។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុង បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]
ត្រូវដឹង! ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោមានទទឹង ៤០ម៉ែត្រប៉ុណ្ណោះ តែជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ
ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ឡាវ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងភាពជិតស្និទ្ធ នៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ឡាវ និងរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរក្នុងពេលកន្លងមក។ ការវាយតម្លៃបែបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅវិមានសន្តិភាព ថ្ងៃទី៣១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន […]
អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ៃសាណា ឃុតភុនថន Xaysana Khotphouthone អគ្គរដ្ឋអាជ្ញានៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម […]
តំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញបំណងពង្រីកទំនាក់ទំនងក្នុងវិស័យធុរកិច្ចនិងវិនិយោគ ជាមួយកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) នៅវិមានសន្តិភាព នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង […]
នាយករដ្ឋមន្ត្រី ឆ្លៀតធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម
ឆ្លៀតពេលមិនមានកម្មវិធីផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ក្នុងសំណេរ និងឃ្លីបវីដេអូប្រមាណ ២នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព គឺប្រជាជន
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។ ជាមួយគ្នានេះ ឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ សម្តេចធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី៣០ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។ ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ […]
ខេត្តឃ្យុងសាងប៊ុកដូ របស់កូរ៉ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ខណៈដែលខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុង ជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម […]

