សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនសិស្ស និងពលរដ្ឋ ដោយឥតគិតថ្លៃនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

កាណូតចំនួន៤គ្រឿង អាវពោងសុវត្ថិភាព ចំនួន៤០ និងប្រេងឥន្ធនៈមួយចំនួន សម្រាប់បម្រើការក្នុងការដឹកជញ្ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ជូន ប្រជាជននៅឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានិកចំនួន ២ រូប ដែលបានបាត់ការទាក់ទងអស់រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ត្រូវបានបំភ្លេចនោះទ្បើយ

អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុខមាំថា នឹងអាចរកឃើញអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ

អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានលើកឡើងថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ […]

ទូតស្រីលង្កាចប់អាណត្តិ ប្តេជ្ញាបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ លោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ កក្កដា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបជម្រាបលានេះ លោកជំទាវ Colonne Appuhamilage Chaminda Inoka […]

អង្គការសហប្រជាជាតិ សរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព នៅវិមានសន្តិភាពនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព […]

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យសិល្បករចូលរួមសម្តែងក្នុងការ​ប្រ​គំ​តន្ត្រី​អបអរពិធីបើកការដ្ឋាន“ព្រែកជី​កហ្វូណន​តេជោ”

ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សិល្បករ-សិល្បការិនី អញ្ជើញចូលរួមសម្តែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា ក៏ដូចជា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ ឱ្យបានអធិកអធម […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន បន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃចន្ទ ទី២២ កក្កដា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរធនាគារជាតិនៃកម្ពុជា ដែលស​ម្រួ​ល​​លក្ខខ័ណ្ឌមួយចំនួនដល់ការចាយក្រដាស់ប្រាក់ដុល្លារ​ចាស់ឬប្រឡាក់នៅ​សៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសា​ភិបា​លធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់សម្តេចផ្ទាល់ […]

ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមចុះមូលដ្ឋាន ដោយមិនជូនដំណឹងមុនឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចធិបតីបានលើកឡើងពីការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ នៅប្រទេសមួយចំនួន នាពេលថ្មីៗនេះដូចជានៅអាមេរិកជាដើម។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការមិនជូនដំណឹងមុននៅពេលចុះមូលដ្ឋាន ក៏ជាចំណែកមួយក្នុងការធានាសន្ដិសុខផងដែរ។ ជាមួយនឹងថ្លែងបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សុំការអនុញ្ញាតលោកជំទាវបណ្ឌិត ដើម្បីចុះមូលដ្ឋានក្តាប់នូវបញ្ហាផ្សេងៗ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ […]