ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី។ នេះបើតាមខ្លឹមសារក្នុងសំណេររបស់ឯកឧត្តម នៅថ្ងៃទី២៩ ខែមេសានេះដែលមានចំណងជើងថា ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះ […]
Tag: សម រង្ស៉ី
លោក គិន ភា ភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដែល សម រង្សុី ង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរឿងព្រែកជីកហ្វូណនតេជោ
លោក គិន ភា មន្រ្តីនៃរាជបណ្ឌិត្យភាកម្ពុជា បានចេញមកប្រតិកម្មនឹងការង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ទណ្ឌិត សម រង្សុី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម សុខ ឥសាន៖ ទណ្ឌិតមេឧទ្ទាមកាន់តែឯកោ សកម្មជនរត់ចោលបន្តបន្ទាប់
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើឡើងថា ក្រុមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ជាក្រុមឧទ្ទាមក្រៅច្បាប់ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ក្រុមខុសច្បាប់នេះជាដាច់ខាត។ ក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដូច្នេះជាក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងពិតប្រាកដ។ ឯកឧត្តមបានបន្តថា ករណី ជា ប៉ូច បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទៀតហើយ ហើយសុំចូលមករួមរស់ជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ទន្ទឹមនឹងនេះក្រុមឧទ្ទាមក្រៅច្បាប់ចង់ឲ្យមានការបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាផង។ ឯកឧត្តម សុខ ឥសាន បានចំអកទៀតថា គ្រាន់តែសមាជិកសកម្មរបស់ខ្លួនក៏មិនទទួលស្គាល់ផង មកចង់ឲ្យគណបក្សកាន់អំណាចរួបរួមជាមួយខ្លួនម៉េចបានទៅ។ នៅបរទេសលែងមានការគាំទ្រ សកម្មជនរត់ចោលបន្តបន្ទាប់ តើមានដង្ហើមអីដកទៀត? […]
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពី សម រង្ស៉ី និងស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស
មនុស្សរបស់ សម រង្ស៊ី បានផ្តាច់ខ្លួនចេញជា បន្ត បន្ទាប់ទៀតហើយ ខណៈពេលនេះ លោក អ៊ូ ច័ន្ទឫទ្ធិ អតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្តាល បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើរូបលោក។
