អ្នកឧកញ៉ា ម៉ៅ ចំណាន អំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ឱ្យបានច្រើន 

ខណៈពេលដែលព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » កាន់តែកៀកចូលមកដល់ សិល្បករសិល្បការិនីជាច្រើនបានត្រៀមខ្លួនដើម្បីចូលរួមសម្តែង ក្នុងនោះផងដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមមាគមសិល្បករខ្មែរ ក៏បានអំពាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ឱ្យបានច្រើនកុះករ ។  ព្រឹត្តិការណ៍« ស្នាមញញឹមនៃកម្ពុជា» ក៏មានការតាំងពិព័រណ៌ម្ហូបអាហារ វត្ថុសិល្បៈនៃស្នាដៃខ្មែរ និងការច្រៀងរាំកម្សាន្ត ល្បែងប្រជាប្រិយ និង ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ខ្មែរ […]

អ្នកឧកញ៉ា ម៉ៅ ចំណាន​ ដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរចូលរួមគោរព​ព្រះវិញ្ញាណ​ក្ខន្ធព្រះបរមរតនកោដ្ឋ​

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម ចូលថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ក្នុងឱកាសគម្រប់ខួប១២ឆ្នាំ ដែលព្រះអង្គទ្រង់យាងសោយព្រះទិវង្គត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោក អ៊ូ […]

អ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកថវិកា២៥លានរៀលឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ ថវិកាចំនួន២៥លាននេះ គឺ ថវិកាចំនួន៥លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ និងថវិកាចំនួន២០លានរៀលទៀត ជាថវិការបស់អ្នកឧកញ៉ាផ្ទាល់ខ្លួន។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា នេះជាសន្តានចិត្ត និងស្មារតីរួមចំណែករបស់សមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ាផ្ទាល់ ចំពោះកុមារកម្ពុជា […]

អ្នក​ឧកញ៉ា ម៉ៅ ចំណាន ៖«អ្នក​ស្នង​មរតក»ជា​សក្ខីភាព​នៃការចាប់​ផ្តើម​កសាង​ធនធាន​សិល្បករជំនាន់​ថ្មី ពីព្រឹទ្ធសិល្បករ

សមាគមសិល្បករខ្មែរ បានរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ លើប្រធានបទ «អ្នកស្នងមរតក» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់សម្តេចគណៈអធិបតី ភ្ញៀវកិត្តិយស សិល្បករ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកជំនួញ ចូលរួមសរុបប្រមាណជិត ៣​០០០នាក់  នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

« ស្លៀកខោចាប់ផ្តើមធ្វើការ » អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ខ្មែរ ចុះជួបសួរសុខទុក្ខ និង នាំថវិការជូនលោកព្រឹទ្ធាចារ្យ ​ គង់​ ណៃ​ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ !

មុននឹងចូលកាន់តំណែងអ្នកឧកញ៉ា ម៉ៅ ចំណាន បាននិយាយពាក្យមួយឃ្លាដ៏មានន័យថា « ស្លៀកខោចាប់ផ្តើមធ្វើការ »ពេលនេះអ្នកឧកញ៉ា ម៉ៅ ចំណាន បានចុះបំពេញការងាររបស់ខ្លួនជាបន្តបន្ទាប់ហើយ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៤ នេះលោកជំទាវបានចុះសួរសុខទុក្ខ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់​ ណៃ​ នៅមន្ទីរពេទ្យ រុស្ស៊ី

បេក្ខភាពទាំង ៣ រូប ដែលឈរឈ្មោះជាប្រធានសមាគមសិល្បករ ខ្មែរ សុទ្ធតែជាជើងខ្លាំង ! 

ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករ ខ្មែរ អាណត្តិទី ៦ នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះហើយ ដោយមានសមាជិកជាសិល្បករចូលរួមបោះឆ្នោតចំនួន ៦០០ នាក់ ក្នុងនោះដែរបេក្ខភាពដែលឈរឈ្មោះជាប្រធានសមាគមសិល្បករ មានចំនួន ៣ រូបសុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពសិល្បៈ

កូនៗធំពេញវ័យអស់អ្នកឧកញ៉ា ម៉ៅ ចំណាន ដាច់ចិត្តវិលមកដឹកនាំសិល្បៈ ខ្មែរ ឱ្យរីកចំម្រើននៅអាណត្តិថ្មី ព្រោះតែក្តីស្រឡាញ់ ! 

បន្ទាប់ពីកូនៗធំពេញវ័យអស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាអតីតពិធីការិនីល្បីឈ្មោះកាលពី ២០ ឆ្នាំមុន បានសម្រេចចិត្តវិលត្រឡប់មកដឹកនាំសិល្បៈឱ្យរីកចំម្រើនប្រសិនបើជាប់ជាប្រធានសមាគនៅអណត្តិថ្មីនេះ ដោយសារតែអ្នកឧកញ៉ានៅតែស្រឡាញ់ និងពេញចិត្ត ហើយចង់លើកស្ទួយវិស័យនេះឱ្យខ្លាំងក្លាឡើង 

5
Promotion