ក្រសួងព័ត៌មាន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ រួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយពី​ពិធីបើកការដ្ឋានព្រីកជីកហ្វូណន​តេជោ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិទាំងអស់ រួមគ្នាដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៥ សីហា ២០២៤ ពិធីបើកការដ្ឋានព្រីកជីកហ្វូនតេជោ ឱ្យបានទូលំទូលាយ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោ​ងរ​បស់​ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាមរតក​សម្រា​ប់ប្រជា​ជាតិកម្ពុជាគ្រប់ជំនាន់ត្រូវចងចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា។ គួរបញ្ជាក់ថា […]

ឯកឧត្តម នេត្រ ភក្ត្រា៖ រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំកម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញ សុទ្ធតែត្រូវបានបរាជ័យ

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំ កម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញសុទ្ធតែត្រូវបានបរាជ័យ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស​តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះ នៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមបានថ្លែងថា រយៈពេល ៤៥ ឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ […]

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ បិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ នៅភូមិភាគ៨ ខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០នាក់ មកពីក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ៥ មណ្ឌលក្រចេះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពង្រឹង​យន្តការលុបបំបាត់​ និង​បន្សាបរាល់ព័ត៌មានក្លែងក្លាយ​ ឱ្យទាន់សភាពការណ៍ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន​ នៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នាសាលប្រជុំ ចតុម្មុខមង្គល

សមត្ថកិច្ច បង្ក្រាបដកហូតសា​ច់ ​និងសំ​ណាក​សត្វព្រៃ សរុប​១៧​​គីឡូក្រាម

ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថាន​​ខេត្ត​រតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរ​សាច់សត្វ​ព្រៃខុសច្បាប់​ដោយ​បានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។

សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន ក្នុងថ្ងៃអបអរទិវាសេរីភាពសារព័ត៌មាន ៣ឧសភា

ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន​ជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ

5
Promotion