ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់ នៃការបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ ការជំរុញឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតកម្មវិធីបង្រៀនពីបញ្ញាសិប្បនិម្មិត និងការបញ្ចូលកម្មវិធីនេះទៅក្នុងសាលារៀនជំនាន់ថ្មី ដោយគូសបញ្ជាក់ថា ទោះបីជា AI រីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ គ្រាន់តែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។ ក្នុងវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “AI ក្នុងបរិបទអប់រំកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា […]
Tag: AI
ប្រយ័ត្នការបរិច្ចាគ! ក្រុមជនខិលខូចក្លែងបន្លំរូបភាព AI លើបណ្តាញសង្គមបោកប្រាសក្តីអាណិត និងជំនួយពីមហាជន
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃពុធ ទី៩ ខែកក្កដានេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោក ពីជនខិលខូចមួយចំនួន ដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាពក្លែងបន្លំ ក្នុងគោលបំណងបោកបញ្ឆោតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជាការពិត ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាAI ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។ ដូច្នេះហើយ ដើម្បីការពារខ្លួនពីការបោកបញ្ឆោតក្នុងករណីនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលបានផ្ដល់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖ […]
សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌
ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។ ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖ […]
