នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃចន្ទ ខែ១០ ខែវិច្ឆិកានេះ បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីទាហានថៃដើរជាន់មីន បណ្តាឲ្យរងរបួសនៅខេត្តស៊ីសាកេត។ លោក Anutin ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធាថៃ។ ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក Anutin បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុងតំបន់កងទ័ពទី២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។ តាមរយៈកាសែត The Nation នារសៀលថ្ងៃចន្ទនេះ […]
