នៅពេលដែលប្រទេសថៃកាន់តែមានទំនាក់ទំនង​ទូលំទូលា​​យ​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​ឌីជីថល វាក៏ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរលើ​​បណ្តាញ​អ៊ីនធឺណិតផងដែរ ជាពិសេសការគំរាមកំហែងតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បូករួមជាមួយនឹងប្រជាជនមួយចំនួនចូលចិត្តបង្កើតឈុត​ឆាក​​​ខុស​ពីការ​ពិត​ និងព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមដែល​ធ្វើឲ្យមានការយល់ច្រឡំផ្សេងៗ។ យោងតាម​​របាយការណ័សិក្សា​មួយ​កាល​ឆ្នាំ ២០២៤ ដោយវិទ្យាស្ថាន ISEAS (Yusof Ishak Institute Study) របស់​សិង្ហបុរីបានរកឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមថៃ ងាយរងគ្រោះក្នុងការជឿ និងចែករំលែកព័ត៌មានមិនពិត ដោយ​សារខ្វះការយល់ដឹងបូករួមជាមួយអ្នកខ្លះមានបំណងជាក្រក់នៅក្នុងប្រយោជន៍នយោបាយជាដើម។ បញ្ហានេះជំរុញឲ្យ​រដ្ឋាភិបាលថៃ​ដាក់​ចេញ​នូវ​វិធានការ​​ច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងបានបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តដើម្បីតាម​ដាន​ខ្លឹមសារដែលគេមើលឃើញថា មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ បញ្ហាទាំងនេះមិនត្រឹមតែធ្វើឱ្យខូចសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កើនការបែកបាក់សង្គម ការមិនទុកចិត្តគ្នា […]