ថ្វីដ្បិតតែបានដឹងភេទកូនក្នុងផ្ទៃជាយូរមកហើយក្តី តែពិធីការិនីដែលមានរូបសម្រស់ស្រស់ផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលរៀបចំពិធីជប់លៀងបង្ហាញភេទកូនជាលើកដំបូងដោយមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើន ។ ចូលក្នុងសិល្បៈជាច្រើនឆ្នាំ ពិធិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កម្រនឹងរៀបចំកម្មវិធីណាមួយណា មានតែកម្មវិធីធំមួយប៉ុណ្ណោះដែលបានបានរៀបចំ គឺពិធីមង្គលការ ។ ដោយឡែកសម្រាប់កម្មវិធី ជប់លៀងបង្ហាញភេទកូននេះ គឺជាលើកដំបូងហើយដែលនាងរៀបចំឡើងដោយបានអញ្ជើញមិត្តសិល្បករនិងអ្នករកស៊ីរួមគ្នាចូលរួមអបអរសាទរ ។ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញនូវអារម្មណ៍ក្តុកក្តូលចិត្តនៅក្នុងថ្ងៃជប់លៀងបង្ហាញភេទកូនរបស់ខ្លួនថា នាងពិតជារំភើបចិត្តណាស់ដែលអាចបំពេញបំណងស្វាមីរបស់ខ្លួនបាន ។ គួររំលឹកផងដែរថា តាំងពីរៀបការជាងមួយឆ្នាំ ស្វាមីរបស់ […]
