ប្រាសាទអង្គរវត្ត ទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថា ទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ ប្រាសាទអង្គរវត្ត ក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផង ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការ ដែលមានតែម្តងនៅក្នុងឆាកជីវិត។ លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្ត ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សា នៅប្រាសាទអង្គរ […]
