ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវជាថ្មីឲ្យមានជំនួបដោយផ្ទាល់ជាមួយភាគីរុស្ស៊ីដោយបានគូសបញ្ជាក់ថា វាជាមធ្យោបាយឆ្ពោះទៅមុខដ៏មានប្រសិទ្ធភាពបំផុតដើម្បីបញ្ចប់សង្គ្រាម។ ថ្លែងក្នុងពិធីបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅថ្ងៃទី២៤ខែសីហានេះ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យាថានឹងជំរុញរុស្ស៊ីឆ្ពោះទៅរកសន្តិភាព លោកថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបយល់ស្របថា អ៊ុយក្រែនមិនទាន់ឈ្នះទាំងស្រុងនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ក៏មិនចាញ់ដែរ។ សារព័ត៌មាន AFP បានផ្សាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានច្រានចោលលទ្ធភាពនេះ ដោយចោទប្រកាន់លោកខាងលិចថាកំពុងស្វែងរកលេសដើម្បីរារាំងការចរចា និងរិះគន់ប្រធានាធិបតីអ៊ុយក្រែន ដែលចង់បានកិច្ចប្រជុំទាំងដៃទទេ។  បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានកំណត់លក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា […]