តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ Galaxy Navatra ក្នុងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatraដោយបានចេញបទចម្រៀង « Stuck With You » ជាលើកដំបូងបើកទំព័រថ្មី ដោយទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាឪពុក និងលោក សុវត្ថិ មុនីវណ្ណ ដែលជាបងប្រុសធំ

