សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបំពេញទស្សនកិច្ចការងារនៅអង្គការសហប្រជាជាតិ ប្រទេសស្វីស បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ នៅប្រទេសស្វីស នៅថ្ងៃទី២៣ កុម្ភៈ ២០២៦ សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀត។ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជាបញ្ហាព្រំដែនកម្ពុជា-ថៃ។ […]
Tag: UN
ចំពោះមុខក្រុមប្រឹក្សា UN តំណាងអចិន្ត្រៃយ៍កម្ពុជារាយការណ៍ពីសកម្មភាពយោធាថៃរំលោភបំពានច្បាប់អន្តរជាតិ
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ […]
UN ប្រកាសបន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ
អង្គការសហប្រជាជាតិនៅកម្ពុជា បានប្រកាសថា បន្តជំនួយដល់ពលរដ្ឋភៀសសឹក និងគាំទ្រដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ខណៈដែលកន្លងទៅមានពលរដ្ឋភៀសសឹកប្រមាណជាង១០ម៉ឺននាក់ហើយក្នុងខេត្តចំនួន៧ បានទទួលការគាំទ្រជាបន្តបន្ទាប់។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែធ្នូ អង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងវេទិការឆ្លើយតបមនុស្សធម៌ (HRF) បានចូលរួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹក។ ក្រុមការងាចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ ទាំងផ្នែកជម្រកស្នាក់នៅ អនាម័យ ទឹកស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និងការគាំពារ។ លទ្ធផលនៃការប៉ានប្រមាណរួមគ្នានេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជា […]
ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវមហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ថ្លែងចេញពីទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ UN ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់មហាអំណាចពិភពលោកឲ្យរួមគ្នាបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក ដោយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាមានបំណងពង្រីកសង្គ្រាមឲ្យលើសពីព្រំដែនអ៊ុយក្រែន។ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ការថ្លែងសារនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា សង្គ្រាមនេះបានរុញច្រានពិភពលោកឲ្យធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានសង្កត់ធ្ងន់ថា ការពិតគឺសាមញ្ញណាស់ ការបញ្ឈប់សង្គ្រាមនេះ។ គឺចំណាយតិចជាងការដែលត្រូវសាងសង់សាលាមត្តេយ្យក្រោមដី ឬលេនដ្ឋានធំៗសម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលក្រោយ។ […]
មន្រ្តីកម្ពុជា ជួបប្រមុខ UN ប្រាប់ពីអំពើនៅបន្តរំលោភបទឈប់បាញ់របស់ទាហានថៃ ហើយដាក់បន្លាលួស បណ្តេញប្រជាជនកម្ពុជាពីផ្ទះសម្បែង
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ UN បានជួបពិភាក្សាជាមួយនឹងលោក António Guterres អគ្គលេខាធិការ UN នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ និងមានភាពអត់ធ្មត់ខ្ពស់បំផុតនៅចំពោះអំពើនៅតែបន្តរំលោភបទឈប់បាញ់ដោយទាហានថៃ។ ចំពោះមុខប្រមុខ UN លោក កែវ ឈា បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះទង្វើបង្កហេតុថ្មីៗរបស់ថៃ […]
ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំបន្ទាន់ ពិនិត្យមើលការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលថៃផ្តើមវាយប្រហារមុន
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ។ កិច្ចប្រជុំដែលបានគ្រោងទុកគឺនៅម៉ោង ៣:០០នាទី រសៀល នឹងប្រព្រឹត្តទៅដោយបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើបន្ទាន់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃពុធបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍ បន្ទាប់ពីយោធាថៃបាញ់មកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ហើយបានរាលដាលរហូតដល់ ៨ទីតាំង។ ក្នុងហេតុការណ៍ផ្ទុះអាវុធ ភាគីថៃបានបើកការវាយប្រហារមុនដោយប្រើអាវុធធុនធ្ងន់ រួមទាំងការវាយប្រហារតាមអាកាសផងដែរ។ មិនតែប៉ុណ្ណោះ ថៃបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងការរំលោភបំពានច្បាប់អន្តរជាតិដោយការបាញ់គ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, កងទ័ពឈ្លានពានថៃបានប្រើប្រាស់ […]
អុញនោះ! UN ទាមទារឱ្យថៃបកស្រាយលម្អិតជុំវិញបញ្ហាអំពើជួញដូរមនុស្ស ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
ក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ UN បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជំរុញឱ្យមានការបកស្រាយលម្អិតអំពីចំណុចសំខាន់ចំនួន១០ ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងព្រំដែន ទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ សារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ ផ្សាយថា លិខិតរបស់ UN បានចង្អុលទៅកាន់តួនាទីដ៏សំខាន់របស់ប្រទេសថៃ ក្នុងនាមជាកន្លែងឆ្លងកាត់សម្រាប់ជនរងគ្រោះនានា ដែលត្រូវនាំយកទៅកាន់មជ្ឈមណ្ឌលឆបោកអនឡាញ នៅឯតាមប្រទេសជិតខាង ជាពិសេសតំបន់ព្រំដែនជាមួយរដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា។ អ្វីដែលគួរឱ្យបារម្ភទៅទៀតនោះ […]
UN សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។ ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។
ស្ថាប័នអាកាសចរណ៍ UN បញ្ជាឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី
ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិបានសម្រេចថា រុស្សីជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ីលើទឹកដីអ៊ុយក្រែន ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ២៩៨នាក់ រួមទាំងពលរដ្ឋហូឡង់ ១៩៦នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ ។ នេះបើយោងតាមរដ្ឋាភិបាលហូឡង់ និងអូស្ត្រាលីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១២ ខែឧសភានេះ។ ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងពិចារណាថាតើទម្រង់នៃសំណងបែបណាចំពោះរុស្សីដែលស្ថិតក្នុងលំដាប់។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ទៅកាន់ទីក្រុង […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ UN
សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ UN។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា […]
