ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ក្នុងជំនួបនេះ ឯកឧត្តម António Guterres អគ្គលេខាធិការ […]
Tag: UN
អ្នកនាំពាក្យ ប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស កុំសន្និដ្ឋានកម្ពុជា ដោយមើលតែមួយជ្រុង
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ […]
មន្ត្រីជាន់ខ្ពស់ UN ចង់ឲ្យកម្ពុជាចែករំលែកទៅកាន់ពិភពលោក ពីមេរៀននិងបទពិសោធន៍ជោគជ័យក្នុងដំណើការសាលាក្តីខ្មែរក្រហម
អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu លើកឡើងថា ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។ ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពិភាក្សាការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភា លោកស្រីអគ្គលេខាធិការរង UN […]
UN ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា
អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកម្ពុជា លោក ចូសេហ្វ សូយ័រ បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក។ តំណាង UN បានបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្ដម ស សុខា […]
អ្នកនាំពាក្យការិយាល័យ UN ទទួលបន្ទុកសិទ្ធិមនុស្ស មើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវចាត់ទុកការអត្ថាធិប្បាយរបស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence ពាក់ព័ន្ធករណីលោកស្រី ឈឹម ស៊ីថរ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ ពីទីក្រុងហ្សឺណែវ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសត មួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកអ្នករាយការណ៍ពិសេស UN ជាដៃគូសន្ទនាអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]
UNកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម ជួយរដ្ឋសមាជិកដោះស្រាយវិបត្តិពន្លឿនការស្តារសេដ្ឋកិច្ច
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអន្តរជាតិ នៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រឡំ ធ្វើឡើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានគូសបញ្ជាក់ថា អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បីលើកកម្ពស់ និងការពារសិទិ្ធមនុស្ស មិនមែនជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។ ទន្ទឹមនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ក៏បានផ្តល់ការបំភ្លឺ ៥ចំណុច ចំពោះការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ ខាងក្រោមនេះសេចក្តីប្រកាសរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖
អ្នកជំនាញ UN ស្នើឲ្យ G7 និងជប៉ុនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា
អ្នកជំនាញ UN ស្នើឲ្យ G7 និងជប៉ុនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា
បេសកជន UN៖ សហគមន៍អន្តរជាតិត្រូវបញ្ឈប់ការនាំចូលអាវុធទៅមីយ៉ាន់ម៉ាជាបន្ទាន់
បេសកជន UN៖ សហគមន៍អន្តរជាតិត្រូវបញ្ឈប់ការនាំចូលអាវុធទៅមីយ៉ាន់ម៉ាជាបន្ទាន់
