ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI រីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ […]

កម្ពុជា ពោរពេញដោយសក្តានុពលជាច្រើនឥតគណនា សម្រាប់វិនិយោគិនបោះទុនវិនិយោគ

កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស […]

កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកសិផលជាង ២.៦២៩លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែ

គិតត្រឹមរយៈពេល៧ខែដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់កម្ពុជាទទួលបានចំណូលពីការនំាចេញកសិផលជាង២.៦២៩លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍។

កម្ពុជា អាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត

កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការគូសបញ្ជាក់ជាថ្មីរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

កម្ពុជាឈរខ្ពស់ជាងចិន និងថៃ ជាប្រទេសមានសន្តិភាពបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

កាលពីពេលថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពនៃប្រទេសអូស្ត្រាលី បានបញ្ចេញនូវ​បញ្ជីឈ្មោះ​ប្រទេស​មានស្ថានភាពសន្តិភាពបំផុតលើលោក ចំនួន ១៦៣ប្រទេស។

ជប៉ុន ប្រកាស​ផ្តល់​ជំនួយ​ជាង​ ៥៥លានដុល្លារ​ដល់​កម្ពុជា​ ដើម្បី​ដំណើរការ​គម្រោង​ធំៗ​ ចំនួន ២

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណ​ទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្ត​គម្រោងសំខាន់២ ។

កម្ពុជា-អាហ្សង់ទីន ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង និងស្របទស្សនៈគ្នាលើសសរស្តម្ភបី

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Claudio Javier Rozencwaig អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយការបរទេស នៃក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងការគោរពប្រណិប័តន៍ នៃសាធារណរដ្ឋអាហ្សង់ទីន បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅទីក្រុង Buenos Aires កាលពីសប្តាហ៍មុន។ ក្រសួងការបរទេស បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តផ្នែក​នយោបាយ […]

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាត្រូវមានចរិក ៣សំខាន់ បូរណភាពទឹកដី ទំនាក់ទំនងការទូត និងសន្តិសុខជាតិ

ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំង០៦​ បាវិត, ភ្នំដិន,​ត្រពាំងស្រែ, បន្ទាយចក្រី , ម៉ឺនជ័យ, អូរយ៉ាដាវ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បើកកិច្ចប្រជុំស្ដីពីការបូកសរុបការងារប្រចាំខែមេសា​ ឆ្នាំ២០២៣ និងលេីកទិសដៅខែបន្ទាប់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ខ្លឹមសាររួមក្នុងកិច្ចប្រជុំ បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់បំពេញការងារ និងគោរពវិន័យឱ្យកាន់តែប្រសើរ ជាពិសេសប្រកាន់ខ្ជាប់នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦, ផ្នែកបែបបទត្រូវណែនាំភ្ញៀវឱ្យគាត់បំពេញសាលកបត្រឱ្យបានពេញលេញ ជាពិសេសត្រូវយកចិត្តទុកដាក់លេីការចូល-ចេញរបស់គណៈប្រតិភូ​ និងភ្ញៀវ​ ដែលបានចូលរួមកីឡាស៊ីហ្គេម […]

កម្ពុជា​ជាប់​ក្នុងការ​បោះឆ្នោតជាស​មាជិក​សា្ថប័ន​ចំណុះ​ចំនួន​២ របស់​​អង្គការ​សហប្រជា​ជាតិ

កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហ​ប្រជាជាតិ។

កម្ពុជា ប្រគល់ទង់មេគង្គប្តូរវេនជូនប្រទេសចិន បន្ទាប់ពីជោគជ័យធ្វើជាម្ចាស់ផ្ទះ

នាឱកាសពិធីបិទវេទិកាទេសចរណ៍មេគង្គ កម្ពុជាបានប្រគល់ទង់មេគង្គប្តូរវេនជូនដល់តំណាងប្រទេសចិន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេនវេទិកាទេសចរណ៍​មេគង្គឆ្នាំ២០២៤ នៅទីក្រុង Lijiang ខេត្តយូណាន ប្រទេសចិន នៅខែឧសភា ឆ្នាំ២០២៤។ តាមលិខិតចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) បានកោតសរសើរចំពោះក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមកាងារទេសចរណ៍មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នា២០២៣ នៅខេត្តព្រះសីហនុ។ […]

5
Promotion