អាមេរិកដឹកពូជជ្រូក និងទឹកកាមគោក្របីចូលទីផ្សាររបស់ចិន

ជ្រូករបស់វេជ្ជបណ្ឌិត ម៉ៃ លែមមុន (Mike Lemmon) ដែលជ្រូកនីមួយៗមានតម្លៃចន្លោះពី ២,៥០០ ទៅ ៥,០០០ ដុល្លារត្រូវបានគេសន្មត់ថានៅលើយន្តហោះដឹកឆ្ពោះទៅទីក្រុង Hangzhou ប្រទេសចិន។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២២ ខែឧសភានេះ។ 

ផ្ទុយទៅវិញ មនុស្សជាច្រើនបានទៅកន្លែងសត្តឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង ២០០ ដុល្លារក្នុងតម្លៃជ្រូកមួយក្បាល បន្ទាប់ពីអ្នកទិញចិនបានលុបចោលការទិញក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេសចិន ស្របពេលកំពុងសងសឹកប្រឆាំងនឹងពន្ធរបស់សហរដ្ឋអាមេរិក។

ប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិក និងសម្ភារៈហ្សែនបសុសត្វផ្សេងទៀតដូចជាទឹកកាមគោក្របី។ ទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននិងកំពុងកើនឡើង ប៉ុន្តែត្រូវបានស្ងួតហួតហែងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានយល់ព្រមផ្អាកការយកពន្ធកាលពីសប្តាហ៍មុនក៏ដោយ ក៏អ្នកនាំចេញបានទទូចថា គោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាយទុកជាមុនបានរបស់លោក ត្រាំ បានបណ្តាលឱ្យក្រុមហ៊ុនរបស់ពួកគេខូចខាតរយៈពេលវែង ហើយអាចលើកទឹកចិត្តប្រទេសចិន និងអ្នកទិញសំខាន់ៗផ្សេងទៀតឱ្យងាកទៅរកគូប្រជែងបរទេសដូចជាប្រទេសដាណឺម៉ាក។

យ៉ាងណាក៏ដោយ លោក លែមមុន ដែលជាពេទ្យសត្វរដ្ឋ Indiana និងជាម្ចាស់កសិដ្ឋានបានលក់ជ្រូកទូទាំងពិភពលោកអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ លោកបានចំណាយពេលជាងមួយឆ្នាំដើម្បីធ្វើការលក់ជ្រូកពូជចំនួន ២,៤ លានដុល្លារទៅប្រទេសចិន។ លោកបានកត់សម្គាល់ថា ពួកវាត្រូវបានបង្កាត់យ៉ាងយកចិត្តទុកដាក់សម្រាប់សុខភាពល្អ ទំហំ និងខ្លាញ់ខ្ពស់ ដែលនាំឱ្យមានសាច់មានរសជាតិយ៉ាងសម្បូរបែប និងទន់ល្មើយពេលចម្អិន៕

ដោយ៖ ចិន្តា ទីទិ