កម្ពុជា កំពុងបង្កើនកម្លាំងពលកម្មជំនាញ ខណៈប្រជាជនអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើង

ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងន័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨។ នេះបើការឲ្យដឹងក្នុងសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសារលិខិត សម្តេចធិបតី […]

៥ឆ្នាំ៖ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់

ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។នេះគឺជារបាយការណ៍ដែលអ្នកសារព័ត៌មានទទួលបាន

5
Promotion