លោក Mark Carney នាយករដ្ឋមន្ត្រី​កាណាដា កាល​ពី​ថ្ងៃ​ទី៣០​ខែ​កក្កដា​ឆ្នាំ​ បានប្រកាស​ថា កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន​នា​ខែ​កញ្ញា​ខាង​មុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ លោក Carney បាននិយាយ​ថា កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ។ លោកបាន​បន្ថែម​ថា កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី​៨០។ យើង​មាន​បំណង​ធ្វើ​ដូច្នេះ ដោយសារ​តែ​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ប្តេជ្ញា​ដឹកនាំ​កំណែទម្រង់​ចាំបាច់​ជា​ច្រើន។ […]