រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប […]