រហ័សជាងមុន! ចិន-កម្ពុជា បើកផ្លូវដឹកទំនិញថ្មី កាត់បន្ថយពេលដឹកត្រឹមតែ ៩ ថ្ងៃប៉ុណ្ណោះ

នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឆ្ពោះមកកាន់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការបើកដំណើរការជាផ្លូវការនៃជើងនាវាកុងតឺន័រថ្មីមួយ ដោយជោគជ័យ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការ​ចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming»។ ឯកឧត្តម វ៉ាង វិនពិន បញ្ជាក់ថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ។ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។ ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា ២០២៤ នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) […]

អ្នកស្រាវជ្រាវ៖ រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តខិតខំទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ

បណ្តាប្រទេសនៅលើពិភពលោក ដែលមានព្រំដែនជាប់សមុទ្រ គឺ សុទ្ធសឹងទទួលផល និងទាញយកផលប្រយោជន៍ពីសមុទ្រទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានដូចជា ការយកធនធានធម្មជាតិពី បាតសមុទ្រ (មានប្រេងកាត….ជាដើម) លើសមុទ្រ(មានការនេសាទ ការចិញ្ចឹមត្រី…ជាដើម)។ ចំពោះ ប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពីអាណត្តិទី៦ រហូតមកដល់ទី ៧ ដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែនានា ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ […]

សកម្មភាពដឹកជញ្ជូន និងគមនាគមន៍ កើនក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ២០២៣ និងបន្តកើនដល់ ៨% ក្នុងឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”។ គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ […]

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការឆាប់ៗនេះ

បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ​ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck […]

គម្រោងកំពង់ផែទេសចរណ៍ និងទំនិញរាយ ដាក់ឲ្យប្រើប្រាស់តម្លៃជិត ១៣ពាន់លានរៀល

កំពង់ផែថ្មី លើទឹកដីកោះកុងបានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៣ ខែមិថុនានេះ។

5
Promotion