តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានព្រមានជាលើកចុងក្រោយឱ្យអង្គភាពសារព័ត៌មានចំនួន៣ ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ បំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។ អង្គភាពទាំងបីរួមមាន៖ ទី១៖ លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com ទី២៖ លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news និងទី៣៖ លោក លុយ […]
Tag: ក្រសួងព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងបង្កើតក្រុមការងារចម្រុះរដ្ឋនិងឯកជន ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សីលធម៌សង្គមនិងសុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិតនិងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះធ្វើឡើងក្រោយពីមានកិច្ចប្រជុំរវាងក្រសួងព័ត៌មាននិងម្ចាស់ស្ថានីយ៍ទូរទស្សន៍នានាដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើប។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កន្លងទៅនេះដើម្បីគ្រប់គ្រងសណ្តាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មានបានពង្រឹងឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គមដោយបានណែនាំ៖ ១-សូមបញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀងប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ, ២-ពិធីករពិធីការិនីដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសានិងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និងបណ្តាញទំនាក់ទំនងសង្គម, ៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» […]
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយទាំងភាសាខ្មែរ និងអង់គ្លេស
ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាម សម្តែងការសោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ។ តាមរយៈសេចក្តីជូនដំណឹង ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ […]
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពង្រឹងយន្តការលុបបំបាត់ និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ ឱ្យទាន់សភាពការណ៍
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នាសាលប្រជុំ ចតុម្មុខមង្គល
ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឲ្យកាសែតកម្ពុជា ដែលមានអាយុកាល ៤៥ឆ្នាំ រស់ឡើងវិញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសហាមផ្សាយពាណិជ្ជកម្មហួសហេតុ ដែលអូសទាញពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង
ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញវិធានការរឹតបន្តឹងការផ្សាយគ្រឿងស្រវឹង បន្ទាប់ពីបានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។ តាមរយៈលិខិតជូនដំណឹងចេញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានក្រើនរម្លឹក និងណែនាំគោលការណ៍ក្រមប្រតិបត្តិស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានចំនួន៤ចំណុចសំខាន់ៗ៖ ១. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា […]
ក្រសួងព័ត៌មាន កំណត់យកថ្ងៃ ៣ធ្នូ សម្រាប់រំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ
ក្រសួងព័ត៌មាន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលរួមមាន៖ ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលមានឈ្មោះដើមថា៖ សារព័ត៌មានកម្ពុជា ហៅកាត់ថា SPK, ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃវិទ្យុជាតិកម្ពុជា (RNK) ដែលមាន ឈ្មោះដើមថា៖ វិទ្យុសំឡេងប្រជាជនកម្ពុជា ១៩៨៣-២០២៣៖ រយៈពេល ៤០ឆ្នាំ នៃការបង្កើតឡើងនៃទូរទស្សន៍ជាតិកម្ពុជា(TVK)។ […]
ដំណឹងល្អ! រដ្ឋាភិបាលយល់ព្រម ២ចំណុច សម្រាប់សារព័ត៌មានអនឡាញ និងការស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី
យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែឡបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន […]
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្រៀប RCEP ទៅនឹងដំរីដ៏ធំមួយ ដែលកម្ពុជាអាចទាញយកអត្ថប្រយោជន៍
ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ដ្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលចតុមុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។ បាឋកថានេះបានរៀបចំឡើង បន្តពីបាឋកថាលើកទី១ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច […]
កម្ពុជា ទទួលពានរង្វាន់កោតសរសើរពី AIBD សម្រាប់វិស័យផ្សព្វផ្សាយ
ក្រសួងព័ត៌មាន ទទួលពានរង្វាន់កោតសរសើរ «AIBD Appreciation Award 2023» ក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់វិស័យផ្សព្វផ្សាយ និងរួមចំណែកដល់ការរីកចម្រើន នៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពានរង្វាន់នេះត្រូវបាន លោកស្រី PhiloMena Gnanapra Gasam នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD យកមកប្រគល់ជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ ពានរង្វាន់នេះ […]
